មានកូនក៏ដោយ ក៏សុគន្ធកញ្ញា នៅបង្កើនភាពរ៉ូមែនទិក នៅមាត់សមុទ្រ ក្នុងថ្ងៃកំណើតស្វាមី

//s9.kh1.co/54/54abe54021b1addc03d8adf09e8a954d539255d4.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រមុំកម្លោះសុំខ្មាស់ហើយ បើអ្នកនាងឱក សុគន្ធកញ្ញា និង ស្វាមីមកផ្អែមល្ហែមខ្លាំងបែបនេះ។

កម្សាន្ត៖ មហាជនប្រាកដជាបានស្គាលរួចមកហើយនូវកំពូលតារាចម្រៀងស្រីជួរមុខ និងលេចធ្លោខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីអ្នកនាងបានរៀបការ ហើយបានសាងសុភមង្គលជាមួយស្វាមីយ៉ាងមានសេចក្ដីសុខ និងបង្កើតបានកូនប្រុសម្នាក់ជាចំណងស្នេហ៍ជាមួយស្វាមីផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលជីវិតក្រោយមានស្វាមី មានកូនរួច ឃើញថាតារាចម្រៀងស្រីរូបនេះ កាន់តែទទួលបានក្ដីសុខ កាន់តែខ្លាំង ដោយមានស្វាមីផ្ដល់ក្ដីស្រលាញ់ ភាពកក់ក្ដៅ និងជាមេគ្រួសារដ៏ល្អ បើទោះបីរវល់ជាមួយការងារយ៉ាងណា ក៏ឆ្លៀតពេលមកជួយមើលថែទាំកូនជំនួសនាងផងដែរ។

ជាក់ស្ដែង កាលពីម្សិលមិញនេះត្រូវជាថ្ងៃកំណើតរបស់ស្វាមីអ្នកនាងផងដែរ ក្នុងនោះ កំពូលតារាចម្រៀងរូបនេះក្នុងដំណើរកម្សាន្តទៅកាន់ខាងសមុទ្រ ក៏បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយស្វាមី មិនចាញ់គូស្នេហ៍កម្លោះក្រមុំប៉ុន្មានឡើយ បើទោះមានកូនមួយហើយក៏ដោយ ។

ហើយរូបភាពថ្មីជាច្រើនសន្លឹកនេះ បញ្ជាក់ឲ្យឃើញថា នាងជាមួយស្វាមីពិតជាស្រលាញ់គ្នាកាន់តែខ្លាំង ជាពិសេស មើលទៅពិតជារ៉ូមែនទិកតែម្ដង។ ដោយអ្នកទាំងពីរបានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ និងផ្ដល់ស្នាមញញឹមចំពោះគ្នា ធ្វើឲ្យហ្វេនៗច្រណែននឹងជីវិតប្ដីប្រពន្ធអ្នកទាំងពីរមិនស្ទើរឡើយ មិនតែប៉ុណ្ណោះភរិយារូបនេះក៏បានសបង្ហោះសារជូនពរស្វាមីយ៉ាងផ្អែមល្ហែមបែបនេះថា៖

រីករាយថ្ងៃកំណើតDaddy អូនសូមជូនពរបងស្រឡាញ់អូនរហូត តែម្នាក់ ចង់បានអីបងប្រាថ្នាខ្លួនឯងផង

សារ ឱក សុគន្ធកញ្ញា

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T