មិនសូវមានពេលសម្រាប់កូនមែនតែ Zhao Liying ខិតខំដល់ថ្នាក់នេះ តែអតីតម្តាយក្មេក…

//s9.kh1.co/9d/9d834a6f514cf3e174968955e4883db3d036cb3b.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តែមិនពេញចិត្តហើយ ធ្វើម៉េចក៏មិនត្រូវចិត្តដែល Zhao Liying ប្រឹងប្រែងដល់ថ្នាក់នឹងហើយនៅតែមានពាក្យពីអតីតម្ដាយក្មេកទៀត។

ចិន៖ តារាសម្ដែងស្រីជនជាតិចិន Zhao Liying ជាមួយអតីតស្វាមីរបស់នាង Feng Shaofeng មុននឹងពួកគេដើរដល់ផ្លូវបំបែក ពួកគេទាំងពីរនាក់ទទួលបានចំណងដៃកូនប្រុសមួយរូប។ បើទោះបីជា តារាសម្ដែងទាំងពីររូបនេះ លែងលះគ្នាក៏ដោយ ពួកគេនៅតែបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អសម្រាប់កូនប្រុស។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកទាំងពីរក៏បានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយដោយសារតែ អាពាហ៍ពិពាហ៍របស់ពួកគេមានរយៈពេលខ្លី។ ហើយវាក៏ជា ហេតុផលដែលពាក្យចចាមអារាមរាប់មិនអស់អំពីទំនាក់ទំនងរបស់តារាសម្តែងរូបនេះជាមួយគ្រួសារស្វាមីរបស់នាងត្រូវបានគេផ្សព្វផ្សាយនៅក្នុងរង្វង់សិល្បៈមិនចេះចប់។

ក្នុងនោះផងដែរ ក៏មានប្រភពជាច្រើនបានសរសេរអត្ថបទមួយដែលនិយាយអំពីជីវិតបច្ចុប្បន្នក្នុងការចិញ្ចឹមកូនរបស់ Zhao Liying ដរាបណានាងមានពេលទំនេរតារាស្រីរូបនេះ នឹងមកទទួលកូនរបស់នាងដើម្បីមើលថែ ប៉ុន្តែម្តាយរបស់ Feng Shaofeng បែរជាមិនពេញចិត្ត។ ថែមទាំងនិយាយថា លោកស្រីខ្លាចថាចៅប្រុសរបស់នាងនឹងជួបការលំបាកនិងរស់នៅមិនមានភាពកក់ក្តៅ នាងថែមទាំងខ្លាចថាកូនប្រសារបស់នាងមិនដឹងពីរបៀបមើលថែកូនឱ្យបានល្អទៀតផង។

តាមពិតទៅទំនាក់ទំនងរវាងម្តាយក្មេក និង កូនប្រសាស្រីទាំងពីរនាក់នេះ ត្រូវបានលេចឡើងនូវពាក្យចចាអារាមសុះសាយ នៅលើបណ្ដាញជាយូរមកហើយ។ ដោយ គេរាយការណ៍ថាមូលហេតុដែល Zhao Liying លែងលះគ្នាគឺដោយសារតែការមិនចុះសម្រុងជាមួយម្តាយក្មេករបស់នាង។បន្ទាប់ពីគូស្នេហ៍ដ៏ល្បីមួយគូនេះសម្រេចចិត្ត ដើរផ្លូវដាច់ដោយឡែកពីគ្នាឪពុកម្តាយរបស់ Feng Shaofeng ថែមបានជំរុញឱ្យកូនប្រុសរបស់ពួកគេស្វែងរកស្នេហាថ្មីទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Zhao Liying និង អតីតស្វាមី
Zhao Liying និង អតីតស្វាមី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T