ដុំថ្មដែលអង្គការណាសាខួងយកបាន នៅលើភពអង្គារ អាចបង្ហាញពីវត្តមាននៃទឹក ដែលធ្លាប់ទ្រទ្រង់ជីវិត

//s9.kh1.co/94/94b17a17a0dcb28af7162a57771c76ab53a6b58b.jpg
បច្ចេកវិទ្យា

 ១២-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សំណាកថ្មទាំងពីរនេះបង្ហាញថា ទឹកក្រោមដីទំនងជាមានវត្តមានយូរមកហើយ នៅក្នុងតំបន់នេះ។

បរទេស៖ យោងតាមអង្គការណាសាបានឲ្យដឹងថា សំណាកថ្មភពអង្គារចំនួនពីរដែលប្រមូលបានដោយរ៉ូបូត Perseverance អាចមានផ្ទុកភស្ដុតាងនៃពពុះទឹកពីបុរាណ។ សំណាកថ្មត្រូវបានគេរកឃើញ រួមបញ្ចូលទាំងសារធាតុរ៉ែអំបិល ដែលនឹងបើកបង្ហាញពីអាកាសធាតុពីបុរាណ និងទម្លាប់រស់នៅនៃភពអង្គារតាំងពីរាប់ពាន់លានឆ្នាំមុន ហើយអាចនឹងមានរក្សាទុកភស្ដុតាងនៃជីវិតពីបុរាណ ប្រសិនបើធ្លាប់កើតមាននៅលើភពក្រហមនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រ៉ូបូត Perseverance ទទួលជោគជ័យប្រមូលសំណាកថ្មចំនួនពីរជាលើកដំបូង នៅថ្ងៃទី៦និង៨ ខែកញ្ញា ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា Montdenier និង Montagnac ដែលខួងយកចេញពីថ្មមួយមានឈ្មោះថា Rochette។ បច្ចុប្បន្ន រ៉ូបូតនេះកំពុងរុករកនៅតំបន់រណ្ដៅ Jezero ដែលជាទីតាំងបឹងបុរាណជាង៣ពាន់លានឆ្នាំមុន។ ដុំថ្មនៅក្នុងរណ្ដៅនេះអាចប្រាប់អ្នកវិទ្យាសាស្ត្រអំពីសកម្មភាពភ្នំភ្លើងបុរាណ នៅក្នុងតំបន់ ក៏ដូចជាបើមានទឹករយៈពេលយូរមកហើយ ឬបើមាននិងបាត់បង់ទៅវិញដោយសារតែអាកាសធាតុប្រែប្រួល។

ទិដ្ឋភាពនៅលើភពអង្គារ ថតដោយរ៉ូបូត Perseverance
ទិដ្ឋភាពនៅលើភពអង្គារ ថតដោយរ៉ូបូត Perseverance

សំណាកថ្មទាំងពីរនេះបង្ហាញថា ទឹកក្រោមដីទំនងជាមានវត្តមានយូរមកហើយ នៅក្នុងតំបន់នេះ។ ថ្ម Rochette គឺជាសិលាបាសាល់នៅក្នុងធម្មជាតិ មានន័យថាវាទំនងជាត្រូវកកើតឡើងដោយលំហូរកម្អែភ្នំភ្លើងពីបុរាណ។ ក្រាមរ៉ែនៅក្នុងសិលាដូចនេះអាចជួយអ្នកវិទ្យាសាស្ត្រ ទទួលបានការទាញយកកាលបរិច្ឆេទដ៏ត្រឹមត្រូវ និងពេលដែលថ្មនេះបានកកើត។ រ៉ែអំបិលនៅក្នុងថ្មគឺជាលទ្ធផលដែលត្រូវបានផ្លាស់ប្ដូរតាមពេលវេលា។ ពួកវាអាចកកើតឡើងមកបាន នៅពេលទឹកក្រោមដីអាចផ្លាស់ប្ដូរសារធាតុរ៉ែដើមនៅក្នុងថ្មកម្អែលភ្នំភ្លើង ឬនៅពេលទឹកហួតហើយនៅសល់អំបិលតាមក្រោយ។

ខណៈពេលដែលទឹកក្រោមដីអាចជាផ្នែកមួយនៃបឹង ដែលធ្លាប់គ្របដណ្ដប់នៅលើរណ្ដៅ Jezero និងដីសណ្ដទន្លេរបស់វា អ្នកវិទ្យាសាស្ត្រមិនទាន់ដឹងការពិតថា ទឹកបានធ្វើដំណើរឆ្លងកាត់ថ្ម បន្ទាប់ពីបឹងរីងអស់។ ប៉ុន្តែថ្មទាំងនេះបានផ្ដល់ក្រុមការងាររបស់រ៉ូបូត Perseverance នូវក្ដីសង្ឃឹម ដោយទឹកហាក់ដូចជាមានវត្តមានយូរល្មម ដើម្បីបង្កើតបរិស្ថានរស់នៅបាន ដែលជីវិតអតិសុខុមប្រាណបុរាណអាចលូតលាស់បាន។ សំណាកទាំងពីរនេះគឺជាសំណាកដំបូងក្នុងចំណោមថ្ម៣០ដុំ ដែលនឹងត្រូវប្រមូលដោយរ៉ូបូត និងចុងក្រោយត្រូវបញ្ជូនមកកាន់ផែនដី ដោយបេសកកម្មជាច្រើន ត្រូវបានគេហៅថា Mars Sample Return នៅឆ្នាំ២០៣១៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T