កម្សាន្ត៖ ពិធិការិនីជើងចាស់ដ៏មានប្រជាប្រិយប្រចាំ ព្រះរាជាណាចក្រកម្ពុជា អ្នកនាង គង់ សុជាតិ បច្ចុប្បន្ននេះ កំពុងតែសាងក្តីសុខជាខ្លាំង ជាមួយស្វាមី លោក ជា វិបុល ដែលអ្នកទាំងពីរសុទ្ធសឹងតែជាកំពូលពិធីករដ៏មានថ្វីមាត់មិនចេះរីងស្ងួត និង មានទឹកដមពីរោះពិសារ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យដ៏ប៉ិនប្រសព្វ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញចក្រោយរៀបការអស់រយៈពេលជាច្រើនឆ្នាំរួចមក ក្រឡេកមើលជីវិតប្តីប្រពន្ធមួយគូនេះ ពិតជាមានភាពល្អូកល្អើនកាន់តែខ្លាំងឡើង ក្រោយពីបានចាប់ដៃគ្នាកសាងអនាគតជាគូជីវិតជាមួយគ្នា គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ ពួកគេទាំងពីរបានទទួលកូនស្រីមួយរូបដ៏ស្រស់ស្អាត ដែលជាចំណងអាពាហ៍អាពិពាហ៍របស់អ្នកទាំងពីរផងដែរ។
ទន្ទឹមនឹងនេះនាពេលថ្មីៗនេះ ផងដែរ មហាជនបានសង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះតែងបង្ហោះរូបបែបស្វីតៗ នៅលើបណ្តាញសង្គមដូចជា Instagram និង Facebook ជាដើមបើទោះបីជាវ័យជ្រេបន្តិចមែនក៏ស្នេហា អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មិនឲ្យចាញ់ក្មេងៗប៉ុន្មាននោះទេ។
ក្នុងនោះ ក៏ធ្វើឱ្យអ្នកគាំទ្រច្រណែននឹងគូស្វាមីភរិយាទាំងពីរនេះ មែនទែនតែម្តង ព្រោះរាល់សកម្មភាពគឺតែងតែស្វីតៗខ្លាំង ដែលនេះក៏បានសបញ្ជាក់ពីការយល់ចិត្តយល់ថ្លើម និង ការរស់នៅប្រកបដោយសុភមង្គលរបស់គូជីវិតមួយគូនេះផងដែរ និង ក៏ជាគំរូដ៏ប្រពៃសម្រាប់ប្តីប្រពន្ធផ្សេងទៀត យកទុកជាតម្រាប់ផងដែរ៕។
សូមទស្សនារូបភាពខាងក្រោម៖