នេះជាកូននាវាបច្ចេកវិទ្យាគ្មានមនុស្សបើក ដែលត្រូវបានគេប្រើ សម្រាប់ត្រួតពិនិត្យនៅលើផ្ទៃសមុទ្រ

//s9.kh1.co/85/85079d7eb303c46290a06bf624e8410a68f23800.jpg
បច្ចេកវិទ្យា

 ១២-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុននេះនិយាយថា វាធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ខណៈពេលដែលកាត់បន្ថយថ្លៃដើម និងការបំភាយនៃការត្រួតពិនិត្យនៅតាមសមុទ្រ។

អៀរឡង់៖ ឧស្សាហកម្មដែលមានមូលដ្ឋាននៅមហាសមុទ្រកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបង្កើនតម្រូវការទិន្នន័យ អំពីស្ថានភាពនៅសមុទ្រ។ ប៉ុន្តែនាវាស្រាវជ្រាវធំៗដែលជាធម្មតាធ្វើផែនទីនៅសមុទ្រ ជាញឹកញាប់ចំណាយថវិកានិងបរិស្ថានខ្ពស់។ ក្រុមហ៊ុនថ្មីថ្មោងអៀរឡង់ ឈ្មោះថា XOCEAN បានផ្ដល់ជម្រើសជំនួសថ្មីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូននាវា USV (uncrewed surface vessels) ដែលមិនមានមនុស្សបើកនេះ មានទំហំប៉ុនឡានធម្មតា និងបានបំពាក់ឧបករណ៍ចាប់សញ្ញាដែលប្រមូលទិន្នន័យពីមហាសមុទ្រ ហើយបញ្ជូនវាតាមរយៈផ្កាយរណបទៅកាន់អ្នកជំនាញនៅលើគោក។ ក្រុមហ៊ុននេះនិយាយថា វាធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព ខណៈពេលដែលកាត់បន្ថយថ្លៃចំណាយ និងការបំភាយនៃការត្រួតពិនិត្យនៅតាមសមុទ្រ។

យោងតាមក្រុមហ៊ុន XOCEAN បានឲ្យដឹងថា កូននាវា USVs របស់ខ្លួនបញ្ចេញកាបូនតិចជាងនាវាស្រាវជ្រាវសេរ៊ីចាស់១,០០០ដង។ ក្រុមហ៊ុននេះបាននិយាយថា កូននាវា USVs បានដាក់បញ្ចេញនៅពាសពេញពិភពលោក ដោយបានបញ្ចប់រយៈពេល៣០,០០០ម៉ោងនៅលើសមុទ្រ និងច្រើនជាង១០០គម្រោង ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧។ វាត្រូវបានប្រើប្រាស់ដោយឧស្សាហកម្មប្រេងនិងឧស្ម័ន ដើម្បីស្ទង់មើលបំពង់នាំប្រេង អ្នកនេសាទប្រើវាដើម្បីប្រមូលទិន្នន័យពីចំនួនត្រី និងសម្រាប់ការស្រាវជ្រាវបរិស្ថាននិងត្រួតពិនិត្យ៕

កូននាវាគ្មានមនុស្សបើក
កូននាវាគ្មានមនុស្សបើក
កូននាវាគ្មានមនុស្សបើក
កូននាវាគ្មានមនុស្សបើក

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T