iPhone 13 មិនទាន់ចេញស្រួលបួលផង ស្រាប់តែលេចធ្លាយដល់លក្ខណៈសម្បត្តិរបស់ iPhone 14

//s9.kh1.co/be/beaeecc9244a284e167f35164f0bc7cf39264a7e.jpg
បច្ចេកវិទ្យា

 ១២-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

យ៉ាងហោចណាស់មានម៉ូឌែល iPhone 14 ខ្លះ នឹងលែងមានស្នាមឆក និងជំនួសមកវិញនូវឡេនកាមេរ៉ាទំលុះអេក្រង់ខាងមុខ

បរទេស៖ កាលពីខែមីនា អ្នកវិភាគ លោក Ming-Chi Kuo បានអះអាងថា យ៉ាងហោចណាស់មានម៉ូឌែល iPhone 14 ខ្លះ នឹងលែងមានស្នាមឆក និងជំនួសមកវិញនូវឡេនកាមេរ៉ាទំលុះអេក្រង់ខាងមុខ ហើយអ្នកទម្លាយឈ្មោះ Jon Prosser ឥឡូវនេះបាននិយាយឡើងវិញ នូវពាក្យចចាមអារ៉ាមនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Prosser ក៏បានអះអាងផងដែរថា iPhone 14 នឹងមានតួក្រាស់ជាងមុន ដើម្បីបំបាត់កុំឲ្យកាមេរ៉ាខាងក្រោយលៀនចេញមកដូចមុន មានស៊ុមទីតាញ៉ូម ប៊ូតុងចុចសំឡេងរាងមូល និងរចនាឡើងវិញនូវសំណាញ់ speaker និងមីក្រូហ្វូន។ ដើម្បីជួយសម្រួលដល់ការដកចេញស្នាមឆក អ្នកវិភាគឧស្សាហកម្ម លោក Ross Young បាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងផ្លាស់ប្ដូរ sensors របស់ Face ID ដាក់បង្កប់នៅខាងក្រោមផ្ទៃអេក្រង់ លើម៉ូឌែល iPhone 14 Pro ទោះបីជាគាត់និយាយថាមុខងារនេះមិនទាន់ដាក់សម្រេចនៅឡើយ ផែនការអាចនឹងមានការផ្លាស់ប្ដូរ។

លោក Young បាននិយាយថា វាមានភាពងាយស្រួលជាងមុនសម្រាប់ Apple ក្នុងការបង្កប់ sensors របស់ Face ID នៅខាងក្រោមអេក្រង់ ដែលគេអាចលើកឡើងបានថា ម៉ូឌែល iPhone 14 ត្រូវបានរំពឹងថា នឹងមានឡេនកាមេរ៉ាទម្លុះអេក្រង់នៅខាងមុខ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T