ម៉េង កែវពេជ្ជតា បញ្ជាក់ពីចំណុចធំៗ ចំពោះជម្លោះរវាងអ្នកនាង និងបាន មុន្នីល័ក្ខ

//s9.kh1.co/31/31020b071c7179bddf2a842d768aebc19cde1c82.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការបកស្រាយចំពោះជម្លោះមួយនេះ ដោយសំណេរមួយគួបផ្សំចំណុចធំៗ ដែលធ្វើឱ្យអ្នកនាងមិនចេញនឹង កញ្ញា បាន មុន្នីល័ក្ខ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា និងតារាចម្រៀងវ័យក្មេង បាន មុន្នីល័ក្ខ កំពុងតែមានបញ្ហាជម្លោះនឹងគ្នា ដោយសារតែរឿងរ៉ាវមួយចំនួន ដែលទាក់ទងទៅនឹងបទចម្រៀងរបស់អ្នកនាង ម៉េង​ កែវពេជ្ជតាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រមាណជាប៉ុន្មានម៉ោងមុននេះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការបកស្រាយចំពោះជម្លោះមួយនេះ ដោយសំណេរមួយគួបផ្សំចំណុចធំៗ និងរួមទាំងរូបភាពការសន្ទនាតាម Messeger នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករវាងអ្នកនាង និងកញ្ញា បាន មុនី្នល័ក្ខ ដោយខ្លឹមសារមានដូចខាងក្រោម៖

ជម្រាបសួរបងប្អូនទស្សនិកជន​ និងហ្វ៊ែនរបស់ពេជ្ជតាជាទីស្រលាញ់​ សាមគ្គីគឺឈ្នះ
ថ្ងៃនេះខ្ញុំសុំនិយាយពីកិច្ចការតស៊ូមតិដេីម្បី​ "​ អភិរក្ស​ រក្សាគុណតម្លៃម្ចាស់ស្នាដៃដេីម​ "​ ជាវគ្គបញ្ចប់
ពីរថ្ងៃហេីយដែលខ្ញុំបានធ្វេីការបង្ហោះអំពីការយកបទចម្រៀងរបស់គេទៅច្រៀងធ្វេីអាជីវកម្ម​ដោយមិនសុំអនុញ្ញាតិពីម្ចាស់ និងមិនដាក់ឈ្មោះម្ចាស់ដេីម​ ។ ក្នុងការបង្ហោះរបស់ខ្ញុំ​ គោលបំណងធំគឺចង់បញ្ឈប់សកម្មភាពខុសឆ្គងនេះមិនអោយមានតទៅទៀត​ក្នុងគោលដៅអភិរក្ស​ រក្សាគុណតម្លៃអោយម្ចាស់ស្នាដៃដេីម​ មានជាអាថ៌​អ្នក​និពន្ធបទភ្លេង​ ទំនុកច្រៀង​ និងអ្នកច្រៀង​ ។ មានមតិល្អៗច្រេីនណាស់ពីបងប្អូនទស្សនិកជនដែលគាំទ្រនូវចំណាត់​ការនេះ​ ។ តំបូង​ ខ្ញុំស្មានថាកំហុសឆ្គងខាងលេីមានតែពួកយេីងជាអ្នកសិល្បៈ និងហ្វ៊ែន​ៗខ្ញុំទេដែលដឹង ប៉ុន្តែ​ឆ្លងតាមការមេីលឃេីញខមិនដ៏ច្រេីនសន្ធឹកសន្ធាប់ពីអ្នកចូលរួមឃេីញថាសូម្បីតែបងប្អូនមហាជនក៏មិនពេញចិត្តនូវទង្វេីរខុសឆ្គងទាំងនេះ​ដែរ​ ។ ពួកគាត់សុទ្ធតែបញ្ចេញយោបល់ក្នុងន័យរួមតែមួយគឺ​ "​ ផឹកទឹកត្រូវនឹកប្រភព​ បានជ្រកម្លប់ត្រូវនឹកអ្នកដាំ​ "​ បងប្អូនមហាជនបានបង្ហាញចំណាប់អារម្មណ៍ស្ទេីតែដូចគ្នាទាំងអស់ទៀតថា​ ការយកបទគេទៅច្រៀងថតបង្ហោះធ្វេីអាជីវកម្មផ្ទាល់ខ្លួនដោយមិនដាក់ឈ្មោះជូនម្ចាស់ដេីម​ គឺជាទង្វេីរខ្វះសីលធម៌​បំផុត​ ។ វាគឺជាការបន្លំបំបាត់គុណតម្លៃម្ចាស់ស្នាដៃ​ ពិសេសម្ចាស់សំនៀងដេីម​ ដែលទង្វេីរនេះធ្វេីអោយបទចម្រៀងត្រូវវង្វេងម្ចាស់​ ធ្វេីអោយមានការភ័ណច្រលំមិនដឹងអ្នកណាជាម្ចាស់សំនៀងដេីមពិតប្រាកដ​ ។ ថ្វីត្បិតតែកន្លងមកមានអ្នកច្រៀង​ ខូវេី​ បទខ្ញុំជាច្រេីន​នាក់ ប៉ុន្តែក្នុងការតស៊ូមតិនេះ​ ខ្ញុំលេីកយកតែករណី​ បានមន្នល័ក្ខមួយមកទេ​ មូលហេតុ​ ៖​
ទី១​.​ នាងបានយកបទចម្រៀងខ្ញុំទៅច្រៀងថតបង្ហោះធ្វេីអាជីវកម្មតាមប្រព័ន្ធយូធូបច្រេីនជាងគេ
ទី២.​ នាងមិនបានដាក់ឈ្មោះខ្ញុំជាម្ចាស់សំនៀងដេីមនៅគ្រប់Video ចម្រៀងដែលនាងបង្ហោះមុនៗនោះទេ
ទី៣.​នាងមិនបានយក​Videoដែលគ្មានឈ្មោះខ្ញុំនោះមកកែ​ឡេីងវិញតាមការសន្យាលេីកទី១របស់នាងទេ​
ទី៤.​ បន្ទាប់ពីសុំទោសខ្ញុំ​លេីកទី១​ និងសន្យាថាឈប់ធ្វេីខុសទៀតហេីយ មិនបានប៉ុន្មាននាងផុសបទចម្រៀងក្នុងឆានែលយូធូបនាងមិនដាក់ឈ្មោះខ្ញុំដដែល​
ទី៥.​ ចុងក្រោយថ្មីៗនេះនាងបានយកបទល្បីរបស់ខ្ញុំ​ ជំនោរដេីមខែ​ មកច្រៀងផុសក្នុងយូធូបមិនដាក់ឈ្មោះខ្ញុំទៀត​ ដែលការបង្ហោះលេីកនេះនាងជាអ្នករៀបចំខ្លួនឯង
ឃេីញថានាង​សាងកំហុសឆ្គងច្រេីនលេីកច្រេីនគ្រាបេីទោះជាមានការណែនាំអំពីមហាជន​ទស្សនិកជនអោយនាងដាក់ឈ្មោះម្ចាស់សំនៀងដេីមផង​ក៏នាងមិនធ្វេី ។ នាងមានចេតនាមិនស្តាប់តាមសំណូមពរអំពីខ្ញុំដែលជាម្ចាស់សំនៀងនៃបទចម្រៀងដែលនាងយកទៅច្រៀងតាម​ទេ ។
ខុសលេីកទី១នាងសុំទោសមែន​ ប៉ុន្តែនាងនៅតែធ្វេីខុសដដែលៗជាច្រេីនដងទៀត ។ ចំណែកសន្យាទាំងប៉ុន្មានរបស់នាង​ នាងនៅមិនទាន់ធ្វេីទាំងអស់​ ។ បន្ទាប់ពីសុំទោសខ្ញុំជាលេីកទី២​ប៉ុន្មានថ្ងៃនេះ​ និងបានសន្យាថាឈប់ធ្វេីខុស​ រួចហេីយ​ ពេលខ្ញុំឆាតទៅវិញ​ នាងមិនមេីល​ មិនតប​ ។ សរុបមកវិញតាមរយៈកាយវិការជាក់ស្តែងនេះ​ យេីងពិចារណាបានថា​ មុន្នល័ក្ខមិនស្គាល់ចាស់ទុំ​រៀមច្បង​ ឬអ្នកដែលនាងធ្លាប់អាស្រ័យប្រយោជន៍ទេ​ ដូចជាទង្វេីររបស់នាងកន្លងមក​ដែលយក​បទចម្រៀងខ្ញុំទៅច្រៀងមិនសុំ​ និងមិនដាក់ឈ្មោះ​ដូច្នោះដែរ​ ។ នាងជាមនុស្សខ្វះមាយាទ​ ខ្វះទឹកចិត្ត​ រមិលគុណ​ អាត្មានិយម​ ហ៊ានសុីមិនហ៊ានសង​ គ្មានភាពទទួលខុសត្រូវ​ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ​ ។ នេះមិនមែនជាគំរូល្អឡេីយ​ ។ ទោះជាយ៉ាងណា​ ខ្ញុំមិនបានរង់ចាំការតបឆ្លេីយ​ពីនាងទៀតទេ ក៏មិនចង់បានការ​សុំទោសគ្មានតម្លៃរបស់នាងដែរ​ ។ ទោះនាងតបឬមិនតបក៏មិនមែនមានន័យថាអ្វីៗត្រូវគាំងដែរ​ទេ ព្រោះប្រធានបទ​ "​ អភិរក្ស​ រក្សាគុណតម្លៃម្ចាស់ស្នាដៃដេីម​ "​របស់ខ្ញុំ​ត្រូវបានមហាជនទទួលស្គាល់រួចទៅហេីយ​ ចាប់ដំណេីរការពីពេលនេះទៅហេីយ​ ! នេះទេីបជាអ្វីដែលខ្ញុំចង់បាន​ ! ចំណែកកិច្ចការសេសសល់ពាក់ព័ន្ធនាង​ ខ្ញុំប្រគល់ជូនអ្នកចាត់ការ​ ។ ខ្ញុំអស់ភារៈហេីយ ។ មេរៀនថ្ងៃនេះក៏ចាត់ទុកថាជាគំរូមួយសម្រាប់អ្នកផ្សេងៗទៀតស្វែងយល់ដេីម្បីយកអនុវត្ត​ ជៀសវាង​កំហុស​ ជៀសវាងការខាតបង់​ ។ សូមអរគុណបងប្អូនហ្វ៊ែនទាំងជិតទាំងឆ្ងាយដែលចូលរួមជាមួយអាយដូលយ៉ាងក្លៀវក្លាបងប្អូនហត់នឿយហេីយ​ ប៉ុន្តែយ៉ាងហោចណាស់ក៏យេីងបានជួយអភិរក្ស​ស្នាដៃរបស់រៀមច្បង​ ក៏ដូចជារបស់អ្នកគ្រប់គ្នារួមទាំងរបស់ខ្ញុំដែរ​ដោយរក្សាបាននូវឈ្មោះម្ចាស់ដេីមពិតប្រាកដ​ ហេីយទាំងអស់នេះគឺជាផលប្រយោជន៍រួម​របស់មនុស្សជាតិ និងក៏ជាជោគជ័យធំដែលមានចំណែកអ្នកទាំងអស់គ្នាចូលរួមដែរ​  សាមគ្គីគឺឈ្នះ​  

ម៉េង កែវពេជ្ជតា

សូមចូលទស្សនារូបភាពខាងក្រោម៖

ការបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា
ការបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា
ការបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា
ការបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា
ការបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា
ការបង្ហោះដោយអ្នកនាង ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
ម៉េង កែវ​​ពេជ្ជតាបាន មុន្នីល័ក្ខ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T