មិនចង់ខាតពេលច្រើន ស្រាប់តែលេចលឺថា ក្រុមហ៊ុន Apple ចង់អភិវឌ្ឍន៍រថយន្ត Apple Car ដោយខ្លួនឯង

//s9.kh1.co/8b/8b2f2a7fd558211b72b45b3c2262d110dcf3c83d.jpg
យានជំនិះ

 ១០-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ឧស្សាហកម្មយានយន្តអគ្គិសនីកំពុងពន្លឿនយ៉ាងឆាប់រហ័ស ហើយ Apple ចង់បង្ហាញនិមិត្តសញ្ញារបស់ខ្លួន នៅលើទីផ្សារឆាប់ៗនេះ។

បរទេស៖ របាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Apple បានចាប់ផ្ដើមដំណើរការផ្ទៃក្នុងការអភិវឌ្ឍរថយន្ត Apple Car បន្ទាប់ពីខ្លួនបរាជ័យក្នុងការចាប់ដៃគូជាមួយភាគីទីបី សម្រាប់ផ្នែកផលិតនិងការដំឡើង។ ប្រភពដែលដឹងអំពីបញ្ហានេះនិយាយថា Apple បានចាប់ផ្តើមទាក់ទងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តទូទាំងពិភពលោក សម្រាប់ការដាក់តម្លៃគ្រឿងបន្លាស់។ នេះគឺជាសញ្ញាមួយបង្ហាញថា Apple នឹងជ្រើសរើសអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ចុងក្រោយ ក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចខិតខំប្រឹងប្រែងផ្ដោតអារម្មណ៍ឡើងវិញបានកើតឡើង បន្ទាប់ពីការចរចាបរាជ័យជាច្រើនខែជាមួយក្រុមហ៊ុនដូចជា Hyundai, Nissan និង BMW។ គម្រោង Project Titan ដែលជាឈ្មោះផ្ទៃក្នុងសម្រាប់គម្រោងយានយន្តស្វ័យប្រវត្តិរបស់ Apple ចាប់ផ្ដើមនៅក្នុងឆ្នាំ២០១៤។ វាចាប់ផ្ដើមជាយានយន្ត ដែល Apple ចង់អភិវឌ្ឍន៍ដោយខ្លួនឯង ប៉ុន្តែនៅឆ្នាំ២០១៦ វាហាក់ដូចជា Apple បានបោះបង់ចោលការខិតខំនោះ។

ចាប់តាំងពីពេលនោះមក Apple ត្រូវបានគេរាយការណ៍ថា បានទាក់ទងជាមួយក្រុមហ៊ុនផ្សេងៗ ក្នុងការប៉ុនប៉ងស្វែងរកដៃគូដូចក្រុមហ៊ុន Foxconn សម្រាប់គម្រោង Apple Car របស់ខ្លួន។ គ្មានប្រេនធំៗណាចង់អនុលោមទៅតាមស្ដង់ដាររបស់ Apple ទេ ដូច្នេះការចរចាត្រូវបានបញ្ចប់។

ឧស្សាហកម្មយានយន្តអគ្គិសនីកំពុងពន្លឿនយ៉ាងឆាប់រហ័ស ហើយ Apple ចង់បង្ហាញនិមិត្តសញ្ញារបស់ខ្លួន នៅលើទីផ្សារឆាប់ៗនេះ។ Apple Car ត្រូវបានគេរំពឹងថា នឹងចេញលក់នៅចន្លោះឆ្នាំ២០២៤និង២០២៧។ ប្រសិនបើអាចបញ្ចេញរថយន្តនេះនៅឆ្នាំ២០២៥ គេរំពឹងថានឹងលក់បានប្រហែល១.៥លានគ្រឿង ត្រឹមឆ្នាំ២០៣០៕

រូបតំណាង
រូបតំណាង

ប្រភព: Apple Insider 

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T