ខេត្តស្វាយរៀង ៖ យុវជន២នាក់ត្រូវក្រុមជនពាលតាមវាយ និងកាប់ប្រហារ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរពុំដឹងថា ជាគំនុំ ឬមូលហេតុអ្វីពិតប្រាកដឡើយ តែអ្នកស្រុកនិយាយថា គ្មានអ្វីក្រៅពីរាំជាន់ជើងគ្នា និងរាំកៀងស្រីស្នេហ៍គេទេ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ មេសា ២០១២ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ។
ទាក់ទិនករណីខាងលើជនរងគ្រោះឈ្មោះម៉ឹក ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកើតហេតុបានប្រាប់កោះសន្តិភាពថា មុនពេលកើតហេតុរូបគេ និងមិត្តភក្តិបានទៅលេងរាំវង់នៅវត្តក្រាំងលាវ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចម្ងាយពីភូមិក្រាំងលាវ ស្រុកស្វាយជ្រំ ប្រហែល១ពាន់ម៉ែត្រ។ លុះត្រឡប់មកវិញ ដើរជិតដល់ផ្ទះហើយស្រាប់តែមានជនពាលជិះម៉ូតូ១គ្រឿងមានគ្នា២នាក់ បើកតាមពីក្រោយក៏កាប់មកលើខ្លួនពីក្រោយចំក្បាលមួយកាំបិតផុងលលាដ៍ដួលសន្លប់នៅលើដងផ្លូវ។ ចំណែកមិត្តភក្តិម្នាក់ឈ្មោះសារ៉ាត់ ហៅមោង ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវ១កាំបិតចំឆ្អឹង.កពីក្រោយ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរដួលសន្លប់នៅក្នុងថ្លុកឈាម ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]