នរណាមិនច្រណែន បើ ទេព បូព្រឹក្ស និងG-Devith កាន់តែមានក្តីសុខយ៉ាងនេះ

//s9.kh1.co/3a/3af12cb9b552a1d8896db1cb902c59ecd2a4c5da.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

នរណាមិនច្រណែនកើត បើ រូបគូ តារាចម្រៀង ទេព បូព្រឹក្ស និងតារារ៉េប G-Devith ផ្អែមល្អែមដូចគូស្វាមីភរិយា ចំហាយក្តីសុខយ៉ាងនេះ

សៀមរាប ៖ ទោះមិនទាន់ ដឹកដៃគ្នាចូលរោងការក្តី តែ តារាចម្រៀង ទេព បូព្រឹក្ស និងតារារ៉េបប្រុស ងួន ចាន់ដេវីត បានចាប់ដៃគូ ផ្តើមស្នេហាជាមួយគ្នា អស់ពេល៥ឆ្នាំទៅហើយ បើនិយាយពីស្ថានភាពទំនាក់ទំនង គឺផ្អែមល្អែមប្រហាក់ប្រហែលនឹង គូស្វាមីភរិយាទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកទាំងពីរ ជាញឹកញយតែង បង្ហាញរូបថតស្វីតៗលើបណ្តាញសង្គម ឬវីដេអូខ្លីៗ ដែលធ្វើឲ្យ មហាជនដឹងពី ទំហំក្តីស្រលាញ់ដែល តារាទាំំង២រូបនេះមានឲ្យគ្នា យ៉ាងពិតប្រាកដ។

យ៉ាងណាមិញ បន្ទាប់ពី បង្ហាញកាដូថ្ងៃខួបស្នេហា៥ឆ្នាំហើយនោះ តារាទាំំង២ដួង បានដឹកដៃគ្នា បង្អួតរូបគូលើទឹកដីខេត្តសៀមរាប គ្រាន់តែឃើញហើយ អ្នកគាំទ្រណា ដែលមិនច្រណែន ព្រោះរូបភាពទាំំងនោះ បានបង្កប់ពី ស្នាមញញឹម ក្តីសុខជាខ្លាំង មើលទៅរីករាយជំនួស។

លើសពីនេះទៅទៀត លោក ដេវីត បានបង្ហាញអារម្មណ៍ យ៉ាងជ្រាលជ្រៅទៅកាន់ដៃគូ ដោយនិយាយថា ៖

បរមវិស្ណុលោក ជីវិតពួកយើងដូចរឿងនិទានតែសំណាងត្រង់ថារឿងនិទានមួយនេះពួកយើងទាំងពីរជាអ្នកតាក់តែងដូចច្នោះហើយយើងនឹងបន្តសរសេរសាច់រឿងជីវិតនេះអោយដល់ទីបញ្ចប់នៃទំព័រសៀវភៅជីវិតអោយពេញទៅដោយការចង់ចាំនិងសេចក្តីស្រលាញ់៕

ងួន ចាន់ដេវីត

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ទេព បូព្រឹក្ស និងតារារ៉េបប្រុស ងួន ចាន់ដេវីត
  តារាចម្រៀង ទេព បូព្រឹក្ស និងតារារ៉េបប្រុស ងួន ចាន់ដេវីត
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទេព បូព្រឹក្សងួន ចាន់ដេវីត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T