អ្នកឡើងទៅប្រើ Android 12 ជំនាន់ចុងក្រោយ តិចអត់ដឹងមុខងារថ្មីមួយ ដែលកំណត់ឲ្យការសាកថ្មដើរយឺត

//s9.kh1.co/b6/b632f31b29d9bd42f4929b3a2f8f45ae6b14120c.jpg
បច្ចេកវិទ្យា

 ០៩-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គេមិនទាន់ដឹងច្បាស់ថា តើដំណើរការនៃការសាកថ្មនឹងត្រូវបានកំណត់ដោយរបៀបណា។

បរទេស៖ យោងតាមការដាក់ឲ្យប្រើប្រព័ន្ធប្រតិបត្តិការ Android​ 12 Beta 5 មានមុខងារមួយថ្មីមួយដែលចូលរួមជាមុខងារ Adaptive Charging។ ទូរសព្ទ Pixel ទាំងឡាយដែលកំពុងដំណើរការ Android 12 អាចនឹងឃើញការជូនដំណឹង ដែលពន្យល់ថាវានឹងកំណត់ការសាកថ្ម ដើម្បីការពារសុខភាពថ្ម នៅពេលដែលទូរសព្ទរបស់អ្នកឡើងកម្ដៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្លាស់ប្ដូរនេះក៏ត្រូវបានប្រទះឃើញដោយគេហទំព័រ 9to5Google ផងដែរ ដោយវាបង្ហាញឃ្លាជូនដំណឹងមួយថា "Charging temporarily limited" ដែលនឹងលេចចេញឡើង នៅពេលទូរសព្ទ Pixel របស់ពួកគេឡើងកម្ដៅខ្លាំង។ វានឹងពន្យល់ពីការកំណត់ ទាក់ទងនឹងការថែរក្សាសុខភាពថ្ម ដោយភ្ជាប់ទៅកាន់ទំព័រផ្សេងទៀត ដែលនិយាយអំពីការឡើងកម្ដៅនៃឧបករណ៍។

គេមិនទាន់ដឹងច្បាស់ថា តើដំណើរការនៃការសាកថ្មនឹងត្រូវបានកំណត់ដោយរបៀបណា។ ឧទាហរណ៍ តើទូរសព្ទរបស់អ្នកនៅតែបន្តសាកក្នុងអត្រាយឺត ស្របពេលឡើងកម្ដៅ ឬក៏វានឹងបញ្ឈប់ការសាកទាំងស្រុង?  វាស្រដៀងគ្នានឹងមុខងារដែលកំណត់ការសាកថ្មត្រឹម៨០ភាគរយ ដែលណែនាំឲ្យប្រើ សម្រាប់អ្នកសាកថ្មទុកចោលយូរ មុននឹង Android 12 ចេញ។ ដូច្នេះ អ្នកដែលប្រើ Android ជំនាន់ចុងក្រោយបំផុត គួរតែសង្កេតមើលនូវមុខងារថ្មីនេះ តើវាមានលក្ខណៈបែបណា៕

Android 12
Android 12

ប្រភព: Android Police

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T