បុរសបរទេសរូបនេះ ស្រវឹងបាត់ខ្លួន៤ថ្ងៃ គេខំតាមរករហូតដល់ប្រទះឃើញនៅក្នុងព្រៃប្រទេសថៃ

//s9.kh1.co/19/19472ce86717fc80560584cc5b425176ee079211.jpg
សង្គម

 ០៩-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចេញក្រៅដើម្បីផឹកស្រាបៀរ និងត្រលប់ទៅផ្ទះវិញ ដោយបត់ខុសផ្លូវ ហើយមេឃក៏ចាប់ផ្ដើមភ្លៀង

ថៃ៖ បុរសម្នាក់ជាជនជាតិហូឡង់ឈ្មោះថា Jonannes van Rossum អាយុ៧៧ឆ្នាំ បានផឹកស្រាបៀរអស់ចំនួន៥ដបនៅបារ៍មួយកន្លែង និងបានព្យាយាមជិះម៉ូតូដោយខ្លួនឯង ទាំងដែលស្ថិតក្នុងស្ថានភាពស្រវឹងទៅផ្ទះវិញនៅឯខេត្ត Phetchaburi កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Ladbible កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកប្រពន្ធរបស់គាត់ ក្រោយពីមិនឃើញប្ដីត្រលប់មកផ្ទះវិញ ក៏ស្រាប់តែមានការព្រួយបារម្ភ និងធ្វើដំណើរទៅរកដល់បារ៍ តែខាងបារ៍បានប្រាប់ថា ប្ដីរបស់គាត់បានចាកចេញតាំងពីល្ងាចម៉្លេះ។

លុះមកដល់ថ្ងៃទី០១ ខែកញ្ញា បុរសជនជាតិខាងលើបានទំនាក់ទំនងទៅកាន់ប្រពន្ធតាមរយៈទូរសព្ទដៃ និងប្រាប់ថាគាត់កំពុងវង្វេងក្នុងព្រៃមួយកន្លែងមិនស្គាល់ទីតាំង ដោយរងនូវខ្យល់ព្យុះបោកបក់ផងដែរ។ បន្ទាប់ពីបានដំណឹង ប្រពន្ធរបស់គាត់បានរាយការណ៍ទៅកាន់ប៉ូលិសដើម្បីជួយតាមរក ហើយទីបំផុតមានអ្នកស្រុកម្នាក់បានប្រទះឃើញម៉ូតូរបស់គាត់ និងអាចរកគាត់ឃើញវិញនៅថ្ងៃទី០៣ ខែកញ្ញា។

ទន្ទឹមនឹងនោះដែរ គាត់ត្រូវបានមូសខាំជាច្រើនកន្លែងលើរាងកាយ និងបង្ខំចិត្តដេកក្នុងភក់ដោយសារតែខ្យល់ព្យុះផងដែរ។ ហើយគាត់ក៏បាននិយាយដែរថា៖

ខ្ញុំគិតថាខ្ញុំប្រហែលជាអាចនឹងស្លាប់ ហើយទូរសព្ទដៃក៏អស់ថ្ម ម៉ូតូអស់សាំង គ្មានចំណីអាហារ និងបូករួមទាំងភ្លៀងទៀត។ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំង នៅពេលបានឮសូរសំឡេងអ្នកស្រុកផង។ នៅថ្ងៃកើតហេតុ ខ្ញុំចេញក្រៅដើម្បីផឹកស្រាបៀរ និងត្រលប់ទៅផ្ទះវិញ ដោយបត់ខុសផ្លូវ ហើយមេឃក៏ចាប់ផ្ដើមភ្លៀង៕

បុរសបរទេស

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T