ក្តីសុខណាស់! ខួបកំណើតភរិយា ទោះមិនធំដុំតែ ឆាយ វីរៈយុទ្ធ រៀបចំឲ្យភរិយាឡើងស្រស់ស្អាត

//s9.kh1.co/3b/3b9c4b4d915e3878de2008110fc39b1854255fbe.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ផ្អែមល្ហែមណាស់ ទោះមិនបានរៀបចំអីធំដុំតែ ឆាយ វីរៈយុទ្ធ នៅតែមានក្តីសុខបែបនេះ។

ភ្នំពេញ៖ ក្រោយរៀបការ និងមានកូនស្រីម្នាក់រួចមក ជីវិតគ្រួសារតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបាននៅសេចក្ដីសុខ និងស្នាមញញឹមខ្លាំងទ្វេដង។ ក្នុងនោះដែរ តារាប្រុសរូបនេះ តែងតែផ្ដល់ពេលវេលានៅជាមួយភរិយា និងកូនជាញញឹកញាប់ផងដែរ បើទោះបីមានការងារច្រើនយ៉ាងណាក្ដី។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត តាំងពីស្រលាញ់គ្នា គ្រួសារលោក ឆាយ វីរៈយុទ្ធ បានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបានបង្ហាញនូវភាព​ផ្អែមល្ហែមជាញឹកញាប់នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោកផងដែរ។  

ដោយឡែក កាលពីថ្ងៃទី​០៩ ខែ កញ្ញា ឆ្នាំ ២០២០ នេះទៀតសោត​ គឺជាថ្ងៃខួបកំណើតភរិយាតារាចម្រៀង ឆាយ វីរៈយុទ្ធ ដោយក្នុងនោះបើទោះបីជាលោកមិនបានមានការជួបជុំអ្វីធំដុំ ក៏តារាប្រុសរូបនេះបានតុបតែងនិងរៀបចំដេគ័រនំឲ្យភរិយាឡើងស្រស់ស្អាត ហើយលោកក៏បាន​បង្ហាះសារជូនពរភរិយាយ៉ាងផ្អែមល្ហែមថា៖

រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ 09.09.2021 ឆ្នាំនេះមានតែនៅចំការជាមួយធម្មជាតិទេ

ឆាយ វីរៈយុទ្ធ

សូមទស្សនារូបភាពខាងក្រោម៖

ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ និង ភរិយា
ឆាយ វីរៈយុទ្ធ និង ភរិយា
ឆាយ វីរៈយុទ្ធ និង ភរិយា
ឆាយ វីរៈយុទ្ធ និង ភរិយា
ឆាយ វីរៈយុទ្ធ និង ភរិយា
ឆាយ វីរៈយុទ្ធ និង ភរិយា
ឆាយ វីរៈយុទ្ធ និង ភរិយា
ឆាយ វីរៈយុទ្ធ និង ភរិយា
ឆាយ វីរៈយុទ្ធ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T