មិនធម្មតា! LG បង្ហាញបន្ទះវត្ថុធាតុរឹងដូចកញ្ចក់ តែអាចបត់បែនបាន សម្រាប់អេក្រង់ទូរសព្ទ

//s9.kh1.co/79/795ed7ef72098276fc9f8b883c67df0599bab1a8.jpg
បច្ចេកវិទ្យា

 ០៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទះនេះគឺមានកម្រាស់តែប៉ុន្មានមីក្រូម៉ែត្រ ហើយត្រូវបានគេវាយតម្លៃថា អាចបត់បានជាង២០០,០០០ដង មុនពេលមានបញ្ហា

បរទេស៖ ក្រុមហ៊ុន LG មើលទៅហាក់ដូចជាដកខ្លួនចេញពីវិស័យទូរសព្ទ នៅដើមឆ្នាំនេះ ប៉ុន្តែក្នុងនាមជាក្រុមហ៊ុនមេហ្គាខបអន្តរជាតិដ៏មហិមា ខ្លួននៅតែមានឥទ្ធិពល។ ក្រុមហ៊ុន LG Chem ដែលជាសាខារបស់ក្រុមហ៊ុន ដែលអភិវឌ្ឍប្រព័ន្ធសម្ភារៈនិងថាមពលថ្មី មានអ្វីថ្មីមកកាន់គូប្រជែង នោះគឺបន្ទះថ្មីដែលអាចពត់ដូចប្លាស្ទិក ខណៈពេលដែលវារឹងដូចកញ្ចក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន LG Chem និយាយថា គម្របបន្ទះបង្ហាញនេះគឺរឹងដូចកញ្ចក់ស្ដង់ដារ ខណៈពេលវាផ្ដល់នូវភាពបត់បែន សម្រាប់បន្ទះបង្ហាញអេក្រង់បត់។ បន្ទះវត្ថុធាតុនេះគឺមានកម្រាស់តែប៉ុន្មានមីក្រូម៉ែត្រ ហើយត្រូវបានគេវាយតម្លៃថា អាចបត់បានជាង២០០,០០០ដង មុនពេលមានបញ្ហា។ អ្នកអាចបើកពន្លាទូរសព្ទមួយរយដងក្នុងមួយថ្ងៃ រយៈពេល៥ឆ្នាំ នៅតែមិនទាន់មានបញ្ហា។

បន្ទះវត្ថុធាតុ Real Folding Window មិនមែនជាអេក្រង់ខ្លួនឯងទេ តែជាធាតុផ្សំដ៏ស្មុគស្មាញមួយទៀតនៃការរចនាទូរសព្ទ ដែលអាចបត់បែនបាន ហើយវាគ្រាន់តែធាតុការពារដែលគ្របលើអេក្រង់និងឧបករណ៍ឌីជីថល។ ក្រុមហ៊ុន LG សង្ឃឹមថា នឹងចាប់ផ្ដើមផលិតបន្ទះវត្ថុធាតុ Real Folding Window នៅឆ្នាំក្រោយ ជាមួយនឹងការលក់ពេញលេញនៅឆ្នាំ២០២៣៕

រូបភាព
រូបភាព

ប្រភព: Android Police

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T