សេចក្តីបំភ្លឺ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះ ប៉ូលីសវាយបែកក្បាលនារីម្នាក់

//s9.kh1.co/95/954baf9794def226c78e4126854dabbd1ee3a841.jpg
សង្គម

 ០៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចេញហើយ សេចក្តីបកស្រាយបំភ្លឺ របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះ ប៉ូលីសវាយបែកក្បាលនារីម្នាក់ ផ្អើលពេញទឹកដី

រាជធានីភ្នំពេញ ៖ ក្រោយ ល្បីកក្រើក ករណីប៉ូលីសម្នាក់ វាយក្បាល នារីម្នាក់ បែកក្បាលហូរឈាម ព្រោះតែ ជិះគ្មានមួកសុវត្ថិភាព ហើយប៉ូលីសរូបលោក ចាប់មិនជាប់ក៏សម្រេចយក អាយកូម វាយចំក្បាល តែម្តង មិនតែប៉ុណ្ណោះ មានមនុស្សម្នាជាច្រើន បានកំពុងរងចាំ ការបកស្រាយយ៉ាងអព្យាក្រឹត្យមួយ ចេញពី ស្នងការនគរបាលរាជធានីភ្នំពេញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះ ចេញហើយ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីដែលបានកេីតឡេីងនៅយប់ថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២១​ នៅខណ្ឌ៧មករា​ ដោយបញ្ជាក់ច្បាស់ៗថា ៖

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​

  • ១.​ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកេីតហេតុ​រួច​ ។
  • ២.​ បេីស្រាវជ្រាវហេីយឃេីញថាមានកំហុស​ មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់​ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង​ផងដែរ​ ។
  • ៣.​ ចំពោះអ្នកបេីកបរល្មេីសច្បាប់​ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ​ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T