អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញ និងកន្លែងលក់ តាមបណ្ដាខេត្តនានាយ៉ាងសកម្ម

//s9.kh1.co/da/da6010be5d52ab2dae2b340bbc7ff9a936dab19e.jpg
សង្គម

 ០៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញ និងកន្លែងលក់ តាមបណ្ដាខេត្តនានាយ៉ាងសកម្ម តាមការចង្អុលបង្ហាញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ភ្នំពេញ៖  តាមការលើកឡើងលើទំព័រហ្វេសបុករបស់​ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី០៨ ខែកញ្ញា បានរៀបរាប់ឲ្យដឹងថា៖   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

« តាមការចង្អុលបង្ហាញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខ្ញុំបានសហការជាមួយកងកម្លាំងអង្គរក្ស ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងកងកម្លាំងយោធភូមិភាគ៥ ដើម្បីចុះជួយទិញផ្លែមៀនតាង៉ែនប៉ៃលិន បាត់ដំបង ខ្វះទីផ្សារដោយសារកូវីដ-១៩ ដោយបានប្រមូលទិញវគ្គទី២នេះក្នុងមួយថ្ងៃជិត ១០០ តោន។ »

រូបភាព និងសំណេរក្នុងទំព័រហ្វេសបុក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ថ្លែងថា៖

« បញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូលផល ហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើអោយប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា ដូច្នេះកម្លាំងអង្គរក្ស និងកម្លាំងយោធភូមិភាគ៥ ចូលរួមជួយបេះ ជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន។ »

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

បើតាមអ្នកឧកញ៉ា នេះជាយុទ្ធនាការដ៏ត្រចះត្រចង់ របស់ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាំងកសិករដែលលក់ផ្លែមៀនប៉ៃលិន បាត់ដំបង និងទាំងប្រជាជនដែលទិញទាំងអស់ បានសាទរយ៉ាងខ្លាំងចំពោះយុទ្ធនាការនេះ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញ និងកន្លែងលក់ផ្លែមៀន

អ្នកជំនួញមានបេះដូងមនុស្សធម៌រូបនេះ បញ្ជាក់ថា៖

« ខ្ញុំបាទពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត នៅពេលឃើញការសាមគ្គីដ៏រឹងមាំរបស់សប្បុរសជនប្រជាជាតិខ្មែរយើង ដែលបានគាំទ្រមៀនប៉ៃលិន និងបាត់ដំបង យ៉ាងច្រើនកុះករ ទើបធ្វើឲ្យខ្ញុំគ្មានពាក្យថា ហត់លើការងារបម្រើចូលរួមជាមួយរដ្ឋាភិបាលនឹងប្រជាជនយើងឡើយ។ »

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

សូមបញ្ជាក់ថា ការប្រកាសប្រមូលទិញទៅដល់ចំការ និងចាត់ចែងចុះលក់ផ្ទាល់ដៃទៀតនេះរបស់អ្នកឧកញ៉ា គឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ប្រកបគតិបណ្ឌិតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលលោកទាំងពីរតែងតែចេញមុខជួយ និងផ្តល់ភាពកត់ក្តៅជូនប្រជាជន។ លើសពីនេះទៀតសោត សកម្មភាពមនុស្សធម៌នេះសរបញ្ជាក់ឲ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ ចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T