បិទខ្ទប់ទីតាំងផ្ទះជួលជិត៨០បន្ទប់ ពាក់ព័ន្ធអ្នកជំងឺកូវីដ​១៩បំប្លែងថ្មី ដែលតា​

//s9.kh1.co/04/040cba67e1911b4508a2f24317a9da68b120f75b.jpg
សង្គម

 ០៩-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បិទខ្ទប់ទីតាំងផ្ទះជួលជិត៨០បន្ទប់ ដែលមានអ្នក​វិជ្ជមានកូវីដ១៩បំប្លែងថ្មីដែលតា

ភ្នំពេញ៖ នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសង្កាត់ចុះបិទខ្ទប់ទីតាំងផ្ទះជួលជិត៨០បន្ទប់ ដែលមានអ្នក​វិជ្ជមានកូវីដ១៩បំប្លែងថ្មីដែលតា​ នៅម្តុំក្រោយ ហេងហេង២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រូពេទ្យទើបបានផ្តល់ព័ត៌មាន​ឱ្យយប់មិញនេះថា រកឃើញស្ត្រីជាប្រពន្ធមានវិជ្ជមានកូវិដ១៩បំប្លែងថ្មី ដែលតា ហើយអ្នកពាក់ព័ន្ធផ្ទាល់ជាប្តី ​​កំពុងស្នាក់បន្ទប់ជួលជាន់ក្រោម។ បច្ចុប្បន្នអ្នកជំងឺ កំពុងព្យាបាលនៅពេទ្យ ខណៈអាជ្ញាធរបានបិទខ្ទប់ទីតាំងរងចាំក្រុមគ្រូពេទ្យ ពិនិត្យយកសំណាក ដើម្បីសុវត្ថិភាព ទប់ស្កាត់ការរីករាលដាល​ជំងឺនេះ៕

រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ ស្ទឹងមានជ័យ)

ប្រភព៖ PNN

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T