លេចឮថា ប៉ូលីស វាយក្បាលនារី បែកក្បាលនោះ ធ្លាប់ឡើងដល់ស្នងការរួចម្តង ព្រោះករណីដូចគ្នា

//s9.kh1.co/ec/ec0600a34fdf2926aa5a5a2d4c4ad32f745c5544.jpg
សង្គម

 ០៩-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តើដូចគេនិយាយទេ លេចឮថា ប៉ូលីស ម៉ាត់ ពិសី វាយក្បាលនារី បែកក្បាលយប់មិញ ធ្លាប់ឡើងដល់ស្នងការរួចម្តង ព្រោះករណីដូចគ្នា

រាជធានីភ្នំពេញ ៖ ពិតណាស់ នា​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ហើយក៏ មានប្រជាជនជាច្រើននាក់ ផ្ទុះការបញ្ចេញមតិរិះគន់ យ៉ាងច្រើនគំហុកលើសមត្ថកិច្ចមួយរូប ដែលបាន យកអាយកូម វាយបែកក្បាល នារីម្នាក់ហូរឈាម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីកន្លែងកើតហេតុគឺ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ ​និង​ផាកពិន័យ​អ្នក​ជិះ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព នៅ​ម្ដុំ​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយជនរងគ្រោះឈ្មោះ​ ងន​ ស្រីនិច​ អាយុ២២ឆ្នាំ ហើយអ្នកឌុបជាប្អូនប្រុសឈ្មោះ​ ងន​ សិលា​ អាយុ​១៨ឆ្នាំ​។ ដោយមន្រ្តីនគរបាលដែលប្រើហិង្សាឈ្មោះ ម៉ាត់ ពិសី

យ៉ាងណាមិញ ក្រោយល្បីកក្រើកករណីនេះ នារីម្នាក់ ស្រាប់តែចេញមក ទម្លាយប្រាប់ថា សមត្ថកិច្ចរូបនេះ ធ្លាប់បានឡើងដល់ ស្នងការខណ្ឌ៧មករា ម្តងរួចមកហើយ កាលពីថ្ងៃទី ២៨ តុលា ២០២០ កន្លងទៅ ក្នុងករណីដូចគ្នា ដោយយក ID វាយក្បាលប្អូនប្រុសខ្លួនបែកដូចនារីម្នាក់នេះ បង្កស្នាមដល់សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ រូបនាង ក៏បានលើកឡើងថា ពេលដោះស្រាយនោះ រូបប៉ូលីសរូបនេះ នឹងយកលេសដោះសារថា គាត់គ្មានចេតនា ឬ គាត់គ្រាន់តែ រាដៃទប់ តែប៉ុណ្ណោះ ចុងក្រោយរូបនាង បានត្រឹមសុំកុំឲ្យរឿងនេះ នឹងកើតឡើងទៅលើនរណាម្នាក់ទៀត។

គួរបញ្ជាក់ថា បងស្រីជនរងគ្រោះ បាន​ឱ្យដឹងថា ប្អូនស្រី​ខ្លួន​ជិះ​ម៉ូតូ​ដែល​បុរស​ម្នាក់​ជា​អ្នក​ឌុ​ប ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព ពេល​ដល់​គោលដៅ​ត្រួតពិនិត្យ ឃើញ​ដូច​ច្នោះ បុរស​នោះ ក៏​ជិះ​ម៉ូតូ​មក​ក្រោយ​វិញ ស្រាប់តែ​មន្ត្រី​នគរបាល​មួយ​រូប ចាប់​ឃាត់ តែ​ចាប់​មិន​ជាប់ ក៏​បាន​វាយ​នឹង​វិទ្យុទាក់ទង បណ្តាល​អោយ​បែកក្បាល​ហូរ​ឈាម៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T