ពេលនេះ ប៉ូលិស ប្រើហិង្សាវាយនារីជិះម៉ូតូ បែកក្បាល ត្រូវបានឃាត់ខ្លួនហើយ ដោយមានដំណោះស្រាយបីចំណុច

//s9.kh1.co/a5/a55d8ad7caca57e052cd3dae965afd6ecb273d80.jpg
សង្គម

 ០៩-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពេលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យឃាត់ខ្លួនមន្ត្រីនគរបាលប្រើហិង្សា លើអ្នកជិះម៉ូតូហើយ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២១នេះ ប៉ូលិស ម៉ាត់ ពិសី ដែលបានបង្ករបួស្នាមលើនារីម្នាក់ បណ្តាលឱ្យបែកក្បាលហូរឈាមពេញខ្លួន កាលពីយប់មិញនេះ ត្រូវបានឃាត់ខ្លួន​ហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហានេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ទាក់ទងទៅនឹងករណីដែលបានកេីតឡេីងនៅយប់ថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២១​ នៅខណ្ឌ៧មករា​ បានចេញសេចក្តីបកស្រាយបំភ្លឺ និងផ្តល់នូវដោះស្រាយជូនភាគីទាំងសងខាងដូចខាងក្រោម៖

១.​ មន្ត្រីអន្តរាគមន៍ ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកេីតហេតុ​រួច​។

២.​ សមត្ថកិច្ចនឹងឱ្យមន្ត្រីបង្ក​ ជួបជាមួយក្រុមគ្រួសារជនរងគ្រោះចរចារគ្នារឿងសំណង​ ថ្លៃព្យាបាល​ …បេីជនរងគ្រោះមិនសុខចិត្ត​ សមត្ថកិច្ចនឹងអនុវត្តបន្តដោយក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​។

៣.​ ប្រសិនបេីជនរងគ្រោះ ចរចារត្រូវគ្នាបញ្ចប់រឿងត្រឹមសំណង ​ មន្ត្រីនោះក៏នៅតែត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ​។

៤.​ ចំពោះអ្នកបេីកបរល្មេីសច្បាប់​ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ​៕

នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
ប៉ូលិស ម៉ាត់ ពិសី
ប៉ូលិស ម៉ាត់ ពិសី
ប៉ូលិស ម៉ាត់ ពិសី
ប៉ូលិស ម៉ាត់ ពិសី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T