គម្រោង​អគារ Odom ដ៏​អស្ចារ្យ​មួយនេះ ​នឹង​ធ្វើឱ្យមហាវិថី​ព្រះ​នរោត្តមផ្លាស់ប្តូរមុខមាត់ថ្មី!

//s9.kh1.co/91/9104d9819f237361f59a3a4d58bf2a6e2a0e0b0a.jpg
សង្គម

 ០៨-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

វត្តមាន​របស់​អគារ​ខ្ពស់​ៗ​កប់​ពពក​ជា​ច្រើន​បាន​នឹងកំពុង​រីក​ដុះដាល​​​ និង​បង្អួត​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​ និង​ស៊ីវិល័យ​របស់​ខ្លួន​ពាស​ពេញ​ទីក្រុង​ភ្នំពេញ។

ភ្នំពេញ​៖ វត្តមាន​របស់​អគារ​ខ្ពស់​ៗ​កប់​ពពក​ជា​ច្រើន​ បាន​នឹងកំពុង​រីក​ដុះដាល​​​ និង​បង្អួត​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​ និង​ស៊ីវិល័យ​របស់​ខ្លួន​ពាស​ពេញ​ទីក្រុង​ភ្នំពេញ។ នេះ​ជា​សក្ខីភាព​ ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ​ និង​សក្តានុពល​គ្មាន​ដែន​កំណត់​នៃ​វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​យើង​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​បែប​សណ្ឋាន​ មិន​ថា​ផ្នែក​លំនៅ​ដ្ឋាន​ ពាណិជ្ជ​កម្ម​ ក៏ដូចជា​គម្រោង​អភិវឌ្ឍន៍​បែបចម្រុះ​ (Mixed-use Development) បាន​នឹង​កំពុង​ចាក់​ឬសគល់​ស្ទើរ​គ្រប់​តំបន់​នៃ​ទី​ក្រុង​ភ្នំពេញ​ ជា​ពិ​សេស​គឺ​តំបន់​ភាគ​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ហេដ្ឋារចនា​សម្ព័ន្ធ​យ៉ាង​សម្បូរ​បែប​ដូចជា​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​ ផ្លូវ​៦០​ម៉ែត្រ ​ និង​គម្រោង​ពាណិជ្ជ​កម្ម​ជា​ច្រើន​ទៀត។ រី​ឯ​តំបន់​ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​ ដោយ​យើង​មាន​ឃើញ​សន្ទុះ​នៃ​ការ​កើនឡើង​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន ​ ព្រម​ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ផ្លូវ​គមនាគមន៍​ខ្វាត់​ខ្វែងផងដែរ។

​គំរូ​របស់​គម្រោង​ Odom
​គំរូ​របស់​គម្រោង​ Odom

ក្រឡេក​មក​មើល​ទី​តាំង​កណ្តាល​​នៃ​ទីក្រុង​ភ្នំពេញ ​ ដែល​ជា​បេះដូង​នៃ​រាជធានី​ ក៏​សម្បូរ​ទៅ​ដោយ​គម្រោង​អភិវឌ្ឍន៍​ធំៗផងដែរ។ ជាក់​ស្ដែង​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ផ្ទាល់​តែ​ម្ដង ​ដែល​យើង​ទាំង​អស់​គ្នា​ស្គាល់​ថា​ជា​ទីតាំង​ដ៏​ល្អ​ឥត​ខ្ចោះ​ កៀក​នឹង​វិមាន​ឯករាជ្យ​ ព្រះ​បរម​រាជ​វាំង​ សារមន្ទីរ​ជាតិ​ សាលារៀន​ជាតិ​ និង​អន្តរជាតិ​ ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​កម្សាន្ត​ជា​ច្រើន​ទៀត​នោះ​នឹង​មាន​គម្រោង​មួយ​ដ៏​អស្ចារ្យ​ ដែល​មាន​រចនាបថ​លេច​ធ្លោ​គ្មាន​ពីរ​ ប្រកបដោយ​ភាព​ទាក់ទាញ​ និង​ច្នៃប្រឌិត​ខ្ពស់។ មិន​ថា​អ្នក​ជា​សហគ្រិន​ចង់​បាន​អគារ​ការិយាល័យ​ ដែល​មាន​ទីតាំង​ចំ​កណ្តាល​ទីក្រុង ឬ​ស្វែង​រក​លំនៅ​ដ្ឋាន​មួយ​ដ៏​សម​ស្រប​ជាមួយ​នឹង​បែប​បទ​នៃ​ការ​រស់​នៅ​ដ៏​ទាន់​សម័យ​ និង​ស៊ីវិល័យ​ គម្រោង​ Odom គឺ​ជា​ជម្រើស​ទី​មួយ​ ដែល​មិន​គួរ​មើល​រំលង។

គំរូ​របស់​គម្រោង​ Odom
គំរូ​របស់​គម្រោង​ Odom

គម្រោង​ Odom គឺ​ជា​គម្រោង​អភិវឌ្ឍន៍​បែប​ចម្រុះ​មួយ ​ ដែល​រួម​មាន​អគារ​ការិយាល័យ​សហ​កម្មសិទ្ធិ​មាន​កម្ពស់​ដល់​ទៅ​ ៤៥ជាន់​ គិត​ជា​ទំហំ​សរុប​ប្រមាណ​ ៤០.០០០ ម៉ែត្រ​ការ៉េ​ ដែល​លោក​អ្នក​អាច​ទិញ​ជាកម្មសិទ្ធបាន អគារ​លំនៅដ្ឋានសម្រាប់​រស់នៅ​មានកម្ពស់ ​៣០ជាន់ ដែលមាន ១៣៨យូនីត ហើយមានប្រភេទបន្ទប់ចាប់ពី ១បន្ទប់គេង រហូតដល់ ៤បន្ទប់គេង តភ្ជាប់​ដោយ​ "Sky​ Bridge" និង​ជា​ពិសេស​នោះ ​គឺ​អគារពាណិជ្ជកម្ម​របស់​គម្រោង​ផ្ទាល់​តែ​ម្តង ​គឺ​ Odom Square ហើយគម្រោងទាំងមូលមានបរិវេណធម្មជាតិ​បៃ​តងរហូត​ដល់​ជាង ៧.០០០ ម៉ែត្រ​ការ៉េ​  ដែល​ជា​ចំណី​ចក្ខុ​ និង​រួមចំណែក​បង្កើន​សោភ័ណ​ភាព​ និង​សុខដុមភាពក្នុងការ​រស់​នៅ​ និង​ធ្វើ​ការ​ផង​ដែរ។ ទាំង​នេះ​គឺ​ជា​ចំណុច​លេចធ្លោ​របស់​គម្រោង​ដែល​ធ្វើ​ឱ្យ Odom ​ក្លាយ​ជា​គម្រោង​ដ៏​វិសេសវិសាល​ និង​ឈាន​មុខ​គេ​ក្នុង​រាជធានី​ភ្នំពេញ។

  ផ្ទះ​គំរូ​របស់​គម្រោង​ Odom
  ផ្ទះ​គំរូ​របស់​គម្រោង​ Odom

សំណង់​អគារ​ដ៏​មាន​ភាពទាក់​ទាញ​រំលេច​ដោយ​ស្ថាបត្យកម្មដ៏ល្អឯក ស័ក្តិសម​បំផុត​សម្រាប់​មនុស្ស​សម័យ​ថ្មី​ និង​សហគ្រិន​ដ៏​ឆ្នើម​នេះ​ ត្រូវ​បាន​អភិវឌ្ឍន៏ឡើងដោយ​ក្រុម​ហ៊ុន​ ULS Cambodia ដែល​ធ្លាប់​មាន​ស្នាដៃ​កសាង​គម្រោង​អភិវឌ្ឍន៍ជា​ច្រើន​ ដែល​ផ្តោត​សំខាន់​លើ​សហគមន៍​ និង​ការ​រស់​នៅ​របស់​មនុស្ស​ជា​គោល។

គំរូ​របស់​គម្រោង​ Odom
គំរូ​របស់​គម្រោង​ Odom

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការិយាល័យផ្ទះ​គំរូ​របស់​គម្រោង​ Odom ​នឹង​ត្រូវ​បើក​បង្ហាញ​ជា​សាធារណៈ​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​ ឆ្នាំ​២០២១ នេះហើយ។

ណាត់ជួបជាមួយក្រុមការងារ Odom ដោយទូរស័ព្ទមកកាន់៖ 099 231 168
ហ្វេសប៊ុក៖ https://www.facebook.com/OdomPhnomPenh
វេបសាយ៖ https://www.odomphnompenh.com/

  ផ្ទះ​គំរូ​របស់​គម្រោង​ Odom
  ផ្ទះ​គំរូ​របស់​គម្រោង​ Odom

សូមទស្សនាវីដេអូ៖

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T