ប្រុងប្រយ័ត្ន! អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta បានចូលទៅទិញទំនិញនៅទីតាំងផ្សារទំនើប LUCKY ផ្លូវព្រះសីហនុ

//s9.kh1.co/9d/9df18efa78d4e98f7ea708cfe0be15243cdd00e0.jpg
សង្គម

 ០៨-កញ្ញា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅទីតាំងផ្សារទំនើប LUCKY ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សូមមេត្តាយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ

ភ្នំពេញ៖ នៅព្រឹកនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ​បានប្រកាសជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ ​បំប្លែងថ្មី Delta បានចូលទៅកាន់ ទីតាំងផ្សារទំនើប LUCKY ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦:៥០នាទី ដល់ម៉ោង ១៧:៣០នាទី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុដូច្នេះ អាស្រ័យដូចបានជម្រាបជូនខាងលើ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅទីតាំងខាងលើ សូមមេត្តាយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

សូមទស្សនារូបភាពខាងក្រោម៖

  ទីតាំងផ្សារទំនើប LUCKY ផ្លូវព្រះសីហនុ  
  ទីតាំងផ្សារទំនើប LUCKY ផ្លូវព្រះសីហនុ  
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T