អង្គុយចុចទូរសព្ទក្នុងហាងសុខៗ ស្រាប់តែកៅអីនៅពីមុខរំកិលដោយខ្លួនឯង (មានវីដេអូ)

//s9.kh1.co/69/69acce7d98d5f2e56e8d24cf13067642508b2135.jpg
សង្គម

 ០៨-កញ្ញា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែវាអាចធ្វើឲ្យបុគ្គលិកក្នុងហាងមានការភ័យខ្លាច ដល់ថ្នាក់លាឈប់ពីការងារផងដែរ

វែល៖ កាលពីថ្មីៗនេះ អ្នកស្រី Hayley Budd អាយុ៣៣ឆ្នាំ និងមានតួនាទីជាអ្នកគ្រប់គ្រងផាប់មួយកន្លែងក្នុងទីក្រុង Cardiff ប្រទេសវែល បានជួបនូវហេតុការណ៍ដ៏គួរឲ្យដ៏ចម្លែកមួយ ដែលធ្វើឲ្យព្រឺសម្បុរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីខ្លីមួយដែលថតឡើងដោយការមេរ៉ាសុវត្ថិភាពក្នុងហាង បានបង្ហាញឲ្យឃើញថា អំឡុងពេលអ្នកស្រីកំពុងអង្គុយចុចទូរសព្ទសុខៗនាវេលាម៉ោងប្រហែល៧:៣០នាទីយប់ ក៏ស្រាប់តែកៅអីមួយនៅទល់មុខគាត់ បានរំកិលដោយខ្លួនឯង ហើយពេលឮសំឡេងរំកិលដូច្នេះ គាត់ក៏បានក្រឡេកភ្នែកមើល និងឱនទៅក្រោមតុដោយទឹកមុខងើយឆ្ងល់។

ទន្ទឹមនឹងនេះដែរ អ្នកស្រីបាននិយាយដែរថា គាត់មិនមានភាពភ័យខ្លាចអ្វីឡើយ ព្រោះគាត់បានធ្វើការនៅទីនោះអស់រយៈពេល៨ឆ្នាំហើយ និងឆែកកាមេរ៉ាសុវត្ថិភាពមើលម្ដងទៀត ដើម្បីធ្វើឲ្យប្រាកដចិត្តថា គាត់មិនបានស្រមៃទេ។ ហើយមានបុគ្គលិកស្រីម្នាក់ ធ្លាប់បានគិតថានាងដើរបុកអ្នករួមការងារ និងខំគេច តែពេលបែរខ្នងមើល ក៏មិនបានឃើញនរណាម្នាក់ឡើយ។ ចំណែកក្ដារព្យួរលើជញ្ជាំងវិញ បានរង្គើរដោយខ្លួនឯងទៀតផង។

យ៉ាងណាមិញ ជុំវិញហេតុការណ៍ទាំងប៉ុន្មានខាងលើនេះ បានធ្វើឲ្យអ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែវាអាចធ្វើឲ្យបុគ្គលិកក្នុងហាងមានការភ័យខ្លាច ដល់ថ្នាក់លាឈប់ពីការងារផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T