សាងសង់១០ឆ្នាំហើយ ចុងក្រោយ បដិមាឆ្លាក់លើភ្នំសំពៅ ត្រូវសង់ខុសបច្ចេកទេស

//s9.kh1.co/8c/8cd5274fa47137e3bdc3b3d1d89f94330976f939.jpg
សង្គម

 ០៧-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សាងសង់ពេលអស់ ១០ឆ្នាំទៅហើយ តែចុងក្រោយ បដិមាឆ្លាក់លើភ្នំសំពៅ ត្រូវដឹងថា ជាងបានសង់ខុសបច្ចេកទេស គោលដៅទៅវិញ

ខេត្តបាត់ដំបង ៖ ពិតណាស់ ប្រសិនបើ ឈានជើងចូលដល់ខេត្តបាត់ដំបងហើយនោះ ជឿជាក់ថា ប្រសិននិយាយពី តំបន់ទេសចរណ៍វិញ ប្រាកដជា នឹកឃើញ ភ្នំសំពៅ ជាក់ជាមិនខាន ដោយទីតាំង ដែលភ្ញៀវជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺល្អាងភ្នំក្រចៀវ នេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែ កំណើនទេសចរណ៍មាន ការកើនឡើងខ្លាំងនោះ អាជ្ញាធរនៅតំបន់នោះ បានសហការជាមួយអ្នកជំនាញ សម្រេចឆ្លាក់រូបបដិមា នៅលើជញ្ជាំងភ្នំសំពៅ ដើម្បីឲ្យកាន់តែប្លែក និងទាក់ទាញខ្លាំងឡើងថែមទៀត។

ផ្ទុយទៅវិញ បើគិតពី ការចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១២ ហើយមកទល់ពេលនេះ គឺ១០ឆ្នាំហើយ ចុងក្រោយអ្វីដែល គួរឲ្យសោកស្តាយនោះ គឺជាងធ្វើខុសពី គោលដៅចង់បានរបស់មន្ទីរ​ជំនាញ ដែលបានសាងសង់ជារូបបដិមាផ្ចាញ់ព្រះ ខណៈ ខាងមន្ទីរគ្រោងសាងសង់ជារូបបដិមាត្រាស់ដឹង។

ជាមួយគ្នានេះ ក្រុមជាងចម្លាក់បានបញ្ជាក់ថា ការប្រើពេលយ៉ាងយូរនេះ ក៏ដោយសារតែ ថ្មភ្នំមានលក្ខណៈរឹងខ្លាំង ហើយផុយស្រួយ ថែមទៀតផង លើសពីនេះទៅទៀត ក្រុមជាងបានបន្ថែមថា គម្រោងនេះនឹងត្រូវរួចរាល់នៅចុងឆ្នាំ២០២១នេះ តែបច្ចុប្បន្ននេះ ការសាងសង់ ត្រូវបានផ្អាកហើយ។

ពាក់ព័ន្ធការផ្អាកបន្តសាងសង់រូបបដិមានេះ លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការខេត្តបាន បញ្ជាក់ថា សំណង់​រូប​បដិមានេះ ជាងឆ្លាក់ខុស​បច្ចេកទេស​ព្រោះ រូបបដិមាកំពុងធ្វើជារូបព្រះផ្ចាញ់មា មិនមែនរូបត្រាស់ដឹងទេ។ប៉ុន្តែ រូបលោកក៏មិនបាន គូសបញ្ជាក់ឲ្យច្បាស់ថា តើ រូបបដិមាជាប់ភ្នំសំពៅនេះ នឹងត្រូវរុះរើ ឫរក្សាទុក ហើយគម្រោង ការឆ្លាក់បដិមាត្រាស់ដឹងនេះ នឹងត្រូវលើកទៅទីតាំងផ្សេង ឫក៏យ៉ាងណានោះឡើយ៕

ប្រសិនចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ កម្ពុជាថ្មី

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T