ក្រុមវាយតិនី្នសកម្ពុជាបានយកឈ្នះក្រុមប្រទេស ប្រទេសហ្ស៊កដានី ២ ទល់នឹង ១នៅក្នុងការប្រកួត Davis Cup នៅទីក្រុង Doha ប្រទេស Qatar នៅថ្ងៃទី ១៨ ខែ មេសានេះ ។ Davis Cup ជាការប្រកួតតិនី្នសអន្តរជាតិ ដ៏ធំបំផុតរវាង ក្រុមជម្រើសជាតិបុរស ទូទាំងពិភពលោក។ នេះជាលើកទីមួយហើយ ដែលប្រទេសកម្ពុជា បានចូលរួមក្នុងការប្រកួតនេះ ហើយបានបំបាក់ប្រទេសដែលមានបទពិសោធន៍ សិង្ហបូរី កាតា ភូមា និង ហ្ស៊កដានី ។

ក្រុមកម្ពុជារួមមាន លោក ទេព រិទ្ធិវិត (អ្នកដឹកនាំ) លោក ប៉ុន កេន្នី (លំដាប់ ១១៩៦ ក្នុងពិភពលោក) លោក ម៉ម បញ្ញារ៉ា លោក ឡុង សំនៀង និង លោក ម៉ម វិទូ ។ ក្នុងការប្រកួតជាមួយក្រុមភូមា លោក ម៉ម បញ្ញារ៉ា យកឈ្នះកីឡាករហ្ស៊កដានី ដោយពិន្ទុ 6-1 6-2 លោក ប៉ុន កេន្នី ឈ្នះ កីឡាករ ហ្ស៊កដានី ដោយពិន្ទុ 6-1 6-1 ក្នុងការប្រកួតគូ លោក សំនៀង និង វិទូ ចាញ់គូហ្ស៊កដានី ដោយពិន្ទុ 6-4 6-1 ។

លទ្ធផលសង្ខេប

កម្ពុជា ៣ សិង្ហបូរី ០
កម្ពុជា ២ កាតា ១

កម្ពុជា ៣ ភូមា ០

កម្ពុជា ២ ហ្ស៊កដានី ១

កម្ពុជានឹងជួបជាមួយក្រុម Turkmenistan ក្នុងការប្រកួតខ្វែងវ័គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កម្ពុជានឹងចូលកម្រិត ៣ ក្នុងការប្រួកួតឆ្នាំក្រោយ បើកម្ពុជាយកឆ្នះ Turkmenistan ។

កីឡាករ ម៉ម បញ្ញារ៉ា 

ដោយ វីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]