បរទេស៖ អាចម៍ផ្កាយមួយភ្លឺដ៏ខ្លាំងត្រូវបានគេប្រទះឃើញ នៅលើដៃសមុទ្រ English Channel។ វាត្រូវបានគេមើលឃើញនៅម៉ោងប្រហែល២២:៤៥ កាលពីថ្ងៃអាទិត្យ ហើយក៏ត្រូវបានថតជាប់នៅពេលវាចូលមកក្នុងបរិយាកាសលើកោះ Jersey។ កោះ Jersey និង Guernsey គឺកន្លែងដ៏ល្អបំផុតសម្រាប់សង្កេតមើល នេះបើយោងតាមលោក Jim Rowe មកពីសម្ព័ន្ធ UK Fireball Alliance។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Rowe ប៉ាន់ស្មានថា អាចម៍ផ្កាយនេះមានទំហំមួយក្ដាប់ដៃ។ គាត់បាននិយាយថា ពេលដែលអាចម៍ផ្កាយតូចៗរាប់ពាន់ត្រូវបានគេមើលឃើញថាមានពន្លឺព្រាលៗរៀងរាល់យប់ អាចម៍ផ្កាយដ៏ភ្លឺមួយចំនួនដូចជាអាមួយទើបត្រូវថតជាប់នៅក្នុងកាមេរ៉ាលើកោះ Jersey កាលពីថ្ងៃអាទិត្យ គឺត្រូវបានមើលឃើញនៅអង់គ្លេសតែបីឬបួនដងប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោក Rowe បានប្រាប់ថា មូលហេតុដែលដុំបាល់ភ្លើងជាច្រើនថតជាប់នៅភាគខាងត្បូងប្រទេសអង់គ្លេស គឺដោយសារតែមានចំនួនកាមេរ៉ាច្រើន។ ដូច្នេះមានកាមេរ៉ាកាន់តែច្រើននៅលើកោះ Jersey និង Guernsey អាចម៍ផ្កាយកាន់តែច្រើននឹងត្រូវបានគេរកឃើញ នៅក្នុងប្រទេសបារាំងឬអង់គ្លេស៕
ប្រភព: BBC