កុំចេះតែហ៊ាន! Han Ye Seul ប្តឹងវាយបកគណនីមួយដែលបានវាយប្រហារនាងលើអនឡាញ

//s9.kh1.co/b6/b6b356365910c02b4dbf13285202a3c70e930c43.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ថាកុំចេះតែហ៊ាន ពេលនេះ Han Ye Seul ប្រកាសប្តឹងលើអ្នកដែលបានបរិហាកេរ៍នាងដោយមិនមានការពិត។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៧ ខែកញ្ញា ព្រឹកនេះសារព័ត៌មាន Insight បានរាយការណ៍ថាតារាសម្តែងស្រី Han Ye Seul បានប្រកាសដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដើម្បីដោះស្រាយជាមួយគណនីមួយដែលបានវាយប្រហារនាងយ៉ាងសាហាវនៅលើវេទិកាអនឡាញ តារាស្រីរូបនេះ បានចែករំលែករូបថតនៃរបាយការណ៍ស៊ើបអង្កេតបឋមពីប៉ូលីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ មានអង្គប្រឆាំងពីរ ដែលត្រូវបានកំណត់អត្តសញ្ញាណនៅពីក្រោយការផ្សព្វផ្សាយព័ត៌មានមិនពិត ក៏ដូចជាការបង្ហោះអនាមិកជាបន្តបន្ទាប់ដែលប្រមាថទៅលើ Han Ye Seul ។ មិនតែប៉ុណ្ណោះ ប្រភពដដែលបានបញ្ជាក់ថា ពួកគេនឹងត្រូវកាត់ទោសពីបទបរិហាកេរ្តិ៍ប្រមាថកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃតាមច្បាប់ព្រហ្មទណ្ឌ។

ជាមួយគ្នានេះ Han Ye Seul បាននិយាយថានាងបានទាក់ទងទៅអាជ្ញាធរដើម្បីដោះស្រាយជាមួយនឹងការបញ្ចេញមតិព្យាបាទនេះហើយក៏បានបន្ថែមថា៖

វានឹងចំណាយពេលយូរប៉ុន្តែអ្វីៗ ដំណើរការទៅដោយរលូន

Han Ye Seul

ថ្មីៗនេះ Han Ye Seul បានប្រឈមមុខជាបន្តបន្ទាប់នូវព័ត៌មានចម្រូងចម្រាស់គ្នាពីអ្នកយកព័ត៌មាន Kim Yong Ho ។ដោយលោក បានចោទប្រកាន់តារាស្រីរូបនេះថា ធ្លាប់ធ្វើការនៅបារនៅទីក្រុងឡូសអេនជឺឡេស។ ន្ទាប់ពីទទួលបានជ័យលាភីការប្រកួតប្រជែងតារាបង្ហាញម៉ូដរបស់ទូរទស្សន៍ SBS នាងបានបន្តបម្រើសេវាកម្មបុរសនៅតាមគ្រឹះស្ថានកម្សាន្តនៅប្រទេសកូរ៉េ។

យ៉ាងណាមិញ បន្ទាប់ពីនោះ Han Ye Seul បានបដិសេធការចោទប្រកាន់ជាបន្តបន្ទាប់របស់អ្នកយកព័ត៌មាន Kim Yong Ho ។ នាងបានបញ្ជាក់ថានាងមិនបានចូលរួមក្នុងពេស្យាចារទេហើយបានប្រកាសថានាងបានដាក់ពាក្យបណ្តឹងប្តឹងអ្នកយកព័ត៌មានម្នាក់នោះ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ លើសពីនេះ តារាស្រីស្រស់រូបនេះ ក៏បានប្រកាសពីការចាត់ចែងនិតិវិធីច្បាប់ទៅលើអ្នកប្រើអ៊ិនធឺណេតជាមួយនឹងការបញ្ចេញមតិមិនសមរម្យណាមួយដែលសំដៅលើនាងនិងមិត្តប្រុសរបស់នាង៕

ប្រភព៖ ZingNews

សូមទស្សនារូបភាពខាងក្រោម៖

Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul
Han Ye Seul និងមិត្តប្រុស
Han Ye Seul និងមិត្តប្រុស
Han Ye Seul និងមិត្តប្រុស
Han Ye Seul និងមិត្តប្រុស
Han Ye Seul 
Han Ye Seul 
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T