កាន់តែលេងខ្លួន! Kim Yoo Jung បង្ហាញសម្រស់ក្នុងឈុតខ្មៅស៊ិចស៊ីតិចៗ ឡើងទាក់ទាញ

//s9.kh1.co/49/494afada825b348fa3ab9a10fafa70edba80d498.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កាន់តែចម្រើនវ័យ សម្រស់តារាស្រីវ័យក្មេង Kim Yoo Jung កាន់តែទាក់ទាញ។

កូរ៉េខាងត្បូង៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីវ័យក្មេងដែលបានសម្ដែងក្នុងរឿង «Moon Embracing the Sun» នាង Kim Yoo Jung តាំងពីនៅតូច ឥឡូវនាងបានធំធាត់ប្រៀបដូចផ្ការីកផ្កាយ៉ាងត្រចះត្រចង់នៅអាយុ ២២ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាស្រីវ័យក្មេងរូបនេះក៏ មានសម្រស់ដ៏ស្រស់ស្អាតដែលបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតលាន់មាត់សរសើរ ដោយចាត់ទុកថានាងជាទេពធីតាសម្រស់ជំនាន់ថ្មីដ៏ស្រស់ស្អាតបំផុតនៅលើកញ្ចក់ទូរទស្សន៍កូរ៉េ។ មិនត្រឹមតែមានទម្រង់មុខស្រស់ស្អាតនិងឆើតឆាយនិងមានរស្មីខ្លាំងនោះទេ Kim Yoo Jung នាងក៏មានរូបរាងសិចស៊ីច ជាពិសេសគឺដើមទ្រូងដ៏សិចស៊ីនិងជើងដ៏វែងរបស់នាង។

ថ្មីៗនេះ កម្រងរូបភាពពីក្រោយឆាករបស់ Kim Yoo Jung បានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស។ តារាសម្តែងរូបនេះនៅតែស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សយកចិត្តទុកដាក់ជាពិសេសនោះគឺ ឈុតជើងវែងសិចស៊ីដែលធ្វើឲ្យអ្នកមើលទប់ចិត្តមិនបាននៅក្នុងរ៉ូបពណ៌ខ្មៅតឹង បង្ហាញភាពសិចស៊ីសំយ៉េសស្មា រួមនឹងស្បែកជើងស្បែកខ្មៅក៏បានលើកតម្កើងប្រវែងជើងដ៏ល្អរបស់តារាសម្តែងផងដែរ។ 

យ៉ាងណាមិញ វាគ្រាន់តែជាកម្រងរូបភាពនៅពីក្រោយឆាកដែលមិនបានកែសម្រួលប៉ុណ្ណោះ ប៉ុន្តែភាពស្រស់ស្អាតនិងរាងកាយនៃ Kim Yoo Jung នេះនៅតែមានភាពលេចធ្លោនិងល្អឥតខ្ចោះ៕

ប្រភព៖ kenh14.

សូមទស្សនារូបភាពខាងក្រោម៖

Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Kim Yoo Jung
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T