ភ្ញាក់ផ្អើល! អ្នកទោស៦នាក់ជីករូងក្រោមដី រត់គេចខ្លួន ចេញពីគុកដ៏សុវត្ថិភាពបំផុតរបស់អ៊ីស្រាអែល

//s9.kh1.co/6d/6dd29b702ba3f3b870dc18a3a7a3c47a40e9aa11.jpg
សង្គម

 ០៧-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បុរសទាំងនោះត្រូវបានគេជឿថា បានជីករណ្ដៅក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេ នៅពន្ធនាគារ Gilboa បន្ទាប់មកវារតាមរូង ហើយចេញមកដល់ជញ្ជាំងខាងក្រៅ។

អ៊ីស្រាអែល៖ អាជ្ញាធរអ៊ីស្រាអែលបានបើកការតាមប្រមាញ់ បន្ទាប់ពីអ្នកទោសប៉ាឡេស្ទីន៦នាក់បានរត់គេចខ្លួនចេញពីគុកដែលមានសុវត្ថិភាពបំផុតរបស់ប្រទេស ក្នុងរយៈពេលមួយយប់។ បុរសទាំងនោះត្រូវបានគេជឿថា បានជីករណ្ដៅក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេ នៅពន្ធនាគារ Gilboa បន្ទាប់មកវារតាមរូង ហើយចេញមកដល់ជញ្ជាំងខាងក្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កសិករបានជូនដំណឹងដល់ក្រុមមន្ត្រី ដោយបានចាប់អារម្មណ៍ថា អ្នកទោសទាំងនោះបានរត់កាត់វាល។ សំឡេងរោទ៍ត្រូវបានបន្លើឡើងនៅពន្ធនាគារ Gilboa ដែលជាកន្លែងមានសន្តិសុខខ្ពស់ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដែលគេហៅថា The Safe នៅពេលអាជ្ញាធរបានទទួលការរាយការណ៍ពីកសិករក្នុងតំបន់ អំពីជនសង្ស័យនៅវាលកសិកម្មនៅក្បែរនោះ។

នៅពេលបុគ្គលិកពន្ធនាគារបានចេញទៅត្រួតពិនិត្យ នៅម៉ោង០៤:០០ ពួកគាត់បានរកឃើញថាអ្នកទោសចំនួន៦នាក់បានបាត់ខ្លួន។ គេជឿថា ជនជាតិប៉ាឡេស្ទីនបានគេចខ្លួនចេញពីមន្ទីរឃុំឃាំង ដោយពួកគេបានជីករូងដី នៅបន្ទប់ទឹករបស់ពួកគេ។ កាសែត The Jerusalem Post បានរាយការណ៍ថា ពួកគេបានប្រើប្រាស់ស្លាបព្រាច្រែះ ដែលពួកគេបានលាក់នៅពីក្រោយផ្ទាំងរូបភាព។

សេវាកម្មសន្តិសុខ Shin Bet បាននិយាយថា ខ្លួនជឿថាអ្នកទោសបានទាក់ទងជាមួយមនុស្សនៅខាងក្រៅពន្ធនាគារ ដោយប្រើប្រាស់ទូរសព្ទរត់ពន្ធ ហើយពួកគេមានឡានមួយនៅចាំទទួល។ ជនរត់គេចខ្លួនទាំង៦នាក់នោះរួមមាន អតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Al-Aqsa Martyrs' Brigade និងសមាជិកក្រុមជីហាដ៥នាក់៕

https://s9.kh1.co/__image/w=650,h=366,q=100/7a/7aa921d96885106cf2a9dd4d8c7ffb64dbd2c42a.jpg
https://s9.kh1.co/__image/w=650,h=366,q=100/fc/fc8061c02b1580cd4eaf7264110de17cbe2f4f68.jpg
https://s9.kh1.co/__image/w=650,h=366,q=100/48/480dbca5f6d0d98467b7b16c0aa78a4275bc6ddd.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T