អតីតវិស្វករអង្គការណាសា ចំណាយពេលមួយឆ្នាំ ក្នុងការបង្កើតភ្នំភ្លើងស្លែមខ្ពស់ជាងគេបំផុតលើពិភពលោក (មានវីដេអូ)

//s9.kh1.co/3b/3bb87f6db3e39adc5f78edd7d0a05656960ca3c9.jpg
សង្គម

 ០៧-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ធ្វើឲ្យភ្នំភ្លើងស្លែមពណ៌បៃតងផ្ទុះទៅលើអាកាសមានប្រវែងប្រមាណ៧៦ម៉ែត្រឯណោះ

អាមេរិក៖ អតីតវិស្វកររបស់អង្គការណាសាម្នាក់ឈ្មោះ បានចំណាយអស់រយៈពេល១២ខែ ក្នុងការបង្កើតភ្នំភ្លើងស្លែម ក្រោយពីការប៉ុនប៉ងចង់បំបែកឯតទគ្គកម្មពិភពលោកកាលពីឆ្នាំមុន ដែលធ្វើឲ្យផ្ទុះឡើងទៅលើអាកាសត្រឹមតែប្រមាណ១៨ម៉ែត្រប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Mark Rober បានបំបែកឯតទគ្គកម្មចាស់ផ្ទាល់ខ្លួនរបស់គាត់កាលពីថ្មីៗនេះ ដោយធ្វើឲ្យភ្នំភ្លើងស្លែមពណ៌បៃតងផ្ទុះទៅលើអាកាសមានប្រវែងប្រមាណ៧៦ម៉ែត្រឯណោះ នៅទីក្រុង Gridley ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ហើយចំពោះមូលហេតុដែលបរាជ័យកាលពីឆ្នាំមុន គឺដោយសារតែគាត់បរាជ័យក្នុងការធ្វើឲ្យកម្លាំងប្រតិកម្មកើនឡើងមិនខ្លាំងប៉ុណ្ណោះ។

យ៉ាងណាមិញ ជុំវិញការបំផ្ទុះភ្នំភ្លើងស្លែមខាងលើ មិនបានបង្កឲ្យមានការគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ដោយគាត់បានសិក្សា និងស្វែងយល់យ៉ាងច្បាស់នៃការបង្កើតវា ហើយគាត់ក៏បានជ្រើសរើសទីតាំង ដែលមានទីធ្លាធំទូលាយផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ទស្សនាការបំផ្ទុះនៅនាទីទី១២:៥០ 

វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T