ដំណឹងល្អ! អាជ្ញាធរខេត្តកោះកុង គម្រោងបើកសាលា ឱ្យសិស្សចូលរៀនវិញ នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ

//s9.kh1.co/b1/b1886782ffa15901c59631b5d218ba75e0021610.jpg
សង្គម

 ០៦-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ដំណឹងល្អ! អាជ្ញាធរខេត្តកោះកុង គ្រោងបើកសាលាឱ្យសិស្សានុសិស្សចូលរៀនវិញនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ

កោះកុង៖  អាជ្ញាធរខេត្តកោះកុង គ្រោងយកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ជាថ្ងៃបើកសាលារៀនឱ្យសិស្សានុសិស្សចូលរៀនឡើងវិញ បន្ទាប់ពីបិទសាលារៀនមួយរយៈពេលធំ ព្រោះតែជំងឺរាតត្បាតកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គម្រោងបើកសាលារៀនឡើងវិញនេះ បានធ្វើឡើង  ក្រោយពីលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សា និងពិនិត្យស្ថានភាពជាក់ស្តែង បន្ទាប់ពីស្ថានភាព អត្រាឆ្លងជំងឺកូវីដ១៩ មានការថមថយចុះគួរឱ្យកត់សំគាល់ ណាមួយ សិស្សានុសិស្សក៏បានទទួលចាក់វ៉ាក់សាំងការពារកូវីដ១៩ បានគ្រប់ៗគ្នារួចរាល់ហើយ។

កិច្ចប្រជុំស្តីពីគម្រោងបើកសាលារៀនឡើងវិញនេះ បានប្រព្រឹត្តិឡើង កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានវត្តមានចូលរួមពី លោក អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអប់រំខេត្តកោះកុង និងមន្ត្រីគ្រប់ការិយាល័យមន្ទីរអប់រំក្រុង ស្រុកមួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស្រេង ហុង មានប្រសាសន៍ថា៖

ដើម្បីឆ្លើយតបនឹងអនុវត្តន៍ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា, រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំនាពេលនេះដើម្បីពិនិត្យ និងស្រង់ទិន្នន័យ ពីស្ថានភាពជាក់ស្តែង ចំពោះការបើកសាលារៀនឡើងវិញ ដោយនៅទូទាំងខេត្តកោះកុង មានសិស្សកម្រិតបឋមសិក្សាមានចំនួន១៦,៦៨០នាក់ និងសិស្សកម្រិតមធ្យមសិក្សាមានចំនួន៥,៣៩៣នាក់។

លោក ស្រេង ហុង

ទន្ទឹមនេះ លោកអភិបាលរូបនេះ ក៏បានណែនាំរដ្ឋបាលក្រុងស្រុក និងការិយាល័យអប់រំក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្តពិនិត្យ ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយថាតើនៅតាមក្រុងស្រុកអាចបើកដំណើរការរៀនវិញ នៅពេលណាជាក់លាក់ និងត្រូវអនុវត្តវិធានការសុខាភិបាល និងអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសាលារៀន និងក្នុងសហគមន៍៕

https://s9.kh1.co/__image/w=650,h=434,q=100/2d/2d4635ccfbd20fca04e44473a8815cb0c188f78e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/97/9745c1c1d756530df6bf6d320b958a96da292b14.jpg
https://s9.kh1.co/__image/w=650,h=565,q=100/8e/8ebed285cd57c41a6c9862fdbbd625d12e6ddeba.jpg
https://s9.kh1.co/__image/w=650,h=699,q=100/8f/8f3eb618703c65f1e0f1d09d59adda5e6739ab8b.jpg
https://s9.kh1.co/__image/w=650,h=556,q=100/f6/f6d83fbc3623c1d049915e62bfc3c42cb453c686.jpg
https://s9.kh1.co/__image/w=650,h=434,q=100/84/84c5c97309b529a137d235d7715b85fea4fda8e9.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T