មុននេះបន្តិច! អាជ្ញាធរខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកឆ្លងមេរោគកូវីដ១៩​ប្រភេទថ្មី «ដែលតា» ចំនួន ៣នាក់

//s9.kh1.co/d1/d1dbbef50e20ab1a04c982a840300092ed3d04f3.jpg
សង្គម

 ០៦-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកមេរោគកូវីដ-១៩ (COVID-19) ប្រភេទថ្មី(Delta 21A/B.1.617.2) នៅក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងថា យោងតាមលទ្ធផលវិភាគសំណាកអ្នកជំងឺពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ ខេត្ត បានទទួលចំនួន ០១លើក បញ្ជាក់ថា មានអ្នកផ្ទុកមេរោគកូវីដ១៩ ប្រភេទថ្មីចំនួន ០៣នាក់ ​ដែលមានអត្តសញ្ញាណដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បុរស អាយុ ៥១ឆ្នាំ រស់នៅភូមិរបោះព្រីង ឃុំស្វាយយា ស្រុកស្វាយជ្រុំ មានមុខរបរជាអ្នករត់ម៉តូកង់បី ​ធ្វើតេស្តឃើញវិជ្ជមាន នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ និងរកឃើញផ្ទុកមេរោគ ដែលតា ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១។

២. កុមារ អាយុ ៣ឆ្នាំ រស់នៅភូមិ របោះព្រីង ឃុំស្វាយយា ស្រុកស្វាយជ្រុំ ​ជាកូននៅក្នុងបន្ទុក ​ធ្វើតេស្តឃើញវិជ្ជមាន នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ និង រកឃើញផ្ទុកមេរោគ ដែលតា ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១។

៣. បុរស អាយុ ២៥ឆ្នាំ រស់នៅភូមិ អង្គកប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រុំ មុខរបរពលករចំណាកស្រុកថៃ ធ្វើតេស្តឃើញវិជ្ជមាន នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ និង រកឃើញផ្ទុកមេរោគ ដែលតា ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T