វ័យជ្រេមែន តែការតែងខ្លួនយាយយ៉យ ធ្វើឲ្យក្មេងអាយុ៣០ល្មមៗសុំចាញ់

//s9.kh1.co/22/227d26ac29b516fe3284c867288ad1efeaa57e06.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនថាវ័យជ្រេប៉ុណ្ណានោះទេ គ្រប់ពេល យាយយ៉យ តុបតែងខ្លួន មើលទៅពិតជាក្មេង ហើយស្រស់ស្អាត មិនចាញ់ក្មេងៗជំនាន់ក្រោយឡើយ។

ភ្នំពេញ៖ តារាជើងចាស់ពោរពេញដោយទេពកោសល្យ និងសមត្ថភាព យាយយ៉យ ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាតារាកំប្លែងដែលតែងតែធ្វើឲ្យមហាជនគ្រប់ស្រទាប់បានសើចសប្បាយក្អាកក្អាយ តាមរយៈពាក្យសម្ដី និងកាយវិការកំប្លុកកំប្លែង។ ជាពិសេស តារាជើងចាស់រូបនេះអាចច្រៀងអាយ៉ៃបានយ៉ាងពីរោះ ទាក់ចិត្តឲ្យទស្សនិកជនជាច្រើនចូលចិត្តស្ដាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលការងារសិល្បៈរបស់ យាយយ៉យ នាពេលបច្ចុប្បន្នវិញ គេសង្កេតឃើញតារាកំប្លែងរូបនេះមានភាពមមាញឹកជាមួយការងារជាបន្តបន្ទាប់សឹងតែគ្មានពេលទំនេរ។ ម្យ៉ាងវិញទៀត បើក្រឡេកមើលជីវិតឯកជន គេដឹងផងដែរថា តារារូបនេះក៏មានតួនាទីក្នុងជួររាជការទៀតផង។

ជាក់ស្ដែង បើទោះបី យាយយ៉យ វ័យកាន់តែជ្រេទៅមុខក៏ពិតមែន តែបើមើលទៅលើសាច់ឈាមពិតជារឹងមាំស្វាហាប់ខ្លាំង។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញទៀតថា គ្រប់ពេលដែលតារាកំប្លែងរូបនេះ ទៅចូលរួមកម្មវិិធីម្ដងៗ តែងតែតុបតែងខ្លួនខ្ញង់ៗ ស្លៀកសម្លៀកបំពាក់សាកសមគ្រប់ឈុត ដែលធ្វើឲ្យសម្រស់តារារូបនេះក្មេងជាងមុនថែមមួយកម្រិតទៀត៕

សូមទស្សនារូបភាពខាងក្រោម៖ 

យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ 
យាយយ៉យ និងកូនប្រុស 
យាយយ៉យ និងកូនប្រុស 
យាយយ៉យ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T