ឃើញរូបភាពនេះហើយ ជឿអត់ថា Kendall Jenner ស្អាតពីធម្មជាតិគ្មានការវះកាត់?

//s9.kh1.co/1a/1af41d438e145a12486980ba20199a3e22d3c00e.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មើលសឹងមិនដឹងពេលឃើញរូបនេះហើយទើបដឹងថា Kendall Jenner ក៏មានការការប្រែខ្លះ។

បរទេស៖   តារាបង្ហាញម៉ូត Kendall Jenner គឺជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងចង្កោមរង្វង់សិល្បៈពិភពលោក ដោយនរណាៗក៏ស្គាល់រូបនាងផងដែរ។ ជាការពិតណាស់ តារាស្រីរូបនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំងទៅលើកការប្រឡូកនៅក្នុងវិស័យសិល្បៈ ដោយនាងបានឆាបឆប់យកបេះដូងអ្នកគាំទ្រមិនតិចនោះដោយសារតែសម្រស់របស់នាង មានភាពស្អាតដូចទេពអប្សរអញ្ចឹងផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត Kendall Jenner ក៏មានមុខមាត់និងរូបរាង គឺស្រស់ស្អាតជាងក្នុងចំណោមបងប្អូនស្រីទាំង៥របស់នាងផងដែរ។ជាមួយគ្នានេះ Kendall Jenner ខ្លួនឯងមិនដែលសារភាពថានាងធ្លាប់វះកាត់នោះទេ ប៉ុន្តែនៅពេលប្រៀបធៀបរូបថតមុននិងក្រោយតាំងពីនាងជាក្មេងស្រីជំទង់មកឥឡូវក្លាយជាម៉ូដែលស្រីដ៏ល្បីល្បាញ អ្នកនិយមលេងអ៊ីនធឺណិតបានឃើញភាពខុសគ្នាជាច្រើនប្រែប្រួលពីសម្រស់របស់នាង ។

មិនតែប៉ុណ្ណោះ ក្រោយបានឃើញរូបភាពប្រៀបធៀបទាំងនេះ ពួកគេមានជឿជាក់ថា Kendall Jenner បានវះកាត់កែសម្ផស្សមួយ ឬច្រើនជាងនេះ ។ ដូច្នោះហើយពួកគេ បានចង្អុលបង្ហាញថាយ៉ាងហោចណាស់ Kendall Jenner បានចាក់ថ្នាំ Botox ដើម្បីបំពេញថ្ងាសលើកចិញ្ចើម ស្បែកខាងលើបបូរមាត់ កែកុនច្រមុះចាក់ Voluma ដើម្បីបំពេញថ្ពាល់និងធ្វើឱ្យចង្កាវែង ហើយចុងក្រោយចាក់បបូរមាត់។

ទន្ទឹមនឹងនេះ គេសង្គេតឃើញថាភាគច្រើន Kendall Jenner ជ្រើសរើសវិធីសាស្រ្តចាក់ថ្នាំ Filler/Botox ដែលជាវិធីធ្វើឲ្យមុខមាត់របស់នាង នៅតែមើលទៅទន់ភ្លន់លក្ខណៈដើមស្ទើរតែមិនបាត់បង់។  និយាយម្យ៉ាងទៀតបច្ចេកវិទ្យាកែសម្ផស្សគ្រាន់តែជួយឲ្យ Kendall Jenner ក្លាយជាមនុស្សដែលប្រសើរជាងមុនមិនមែនដល់កម្រិតនៃការប្រែក្លាយនាងទៅជាមនុស្សខុសគ្នាទាំងស្រុងនោះទេ៕

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
Kendall Jenner
ការប្រែប្រួល Kendall Jenner
ការប្រែប្រួល Kendall Jenner
Kendall Jenner
Kendall Jenner
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T