ទូរស័ព្ទស៊េរី A Samsung Galaxy A03s ថ្មី! ល្បីខាងកម្លាំងថ្មខ្លាំងស្កេនខ្ចៅដៃចំហៀងដើម្បីដោះសោ អេក្រង់ធំ តម្លៃសមរម្យបំផុតមិនគួរឱ្យជឿ បានមកដល់ហើយ

//s9.kh1.co/bb/bb4ed370816a8faeed6ce1611b04d3440b6be622.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន សាមសុង បានបញ្ចេញទូរស័ព្ទស៊េរី A ថ្មីលំដាប់ថវិកា ឆ្នាំ ២០២១ មួយទៀតហើយដែលមានសមត្ថភាពដូចជា អេក្រង់ធំ ល្បឿនដំណើរការលឿន ថាមពលថ្មខ្លាំង និងតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿ ត្រឹមតែ $ 149 ប៉ុណ្ណោះ។

ភ្នំពេញ៖ មួយរយៈនេះក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A ច្រើនម៉ូឌែលណាស់ ហើយម៉ូឌែលនីមួយៗសុទ្ធតែមានសមត្ថភាពមិនធម្មតាផ្សេងៗគ្នា ដែលអាចឆក់យកបេះដូងអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តទិញប្រើដោយភាពជឿជាក់តែម្តង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្តងនេះក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញទូរស័ព្ទស៊េរី A ថ្មីលំដាប់ថវិកា ឆ្នាំ ២០២១ មួយទៀតហើយដែលមានសមត្ថភាពដូចជា អេក្រង់ធំ ល្បឿនដំណើរការលឿន ថាមពលថ្មខ្លាំង និងតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿផងដែរ។

ស្មាតហ្វូន Samsung Galaxy A03s
ស្មាតហ្វូន Samsung Galaxy A03s

Samsung Galaxy A03s ដែលទើបតែចេញលក់ក្នុងទីផ្សារប្រទេសកម្ពុជាពេលនេះ គឺត្រូវបានផលិតមកជាមួយនឹងលក្ខណៈពិសេស និងចំណុចលេចធ្លោជាច្រើនដូចជា៖ 

- អេក្រង់៖ 6.5” HD+ Infinity-V Display

- កាមេរ៉ាក្រោយ៖ 13MP + 2MP + 2MP

- កាមេរ៉ាមុខ៖ 5MP

- អង្គចងចាំ៖ 4GB

- អង្គផ្ទុក៖ 64GB (អាចបន្ថែមក្រៅបានរហូតដល់ 1TB)

- ល្បឿនដំណើរការ៖ MTK6765 (P35)

- ថាមពលថ្ម៖ 5,000 mAh (សាកថ្មលឿន 7.75W) / (ប្រើខ្សែសាកថ្ម USB Type-C)

- មុខងារផ្សេងៗ៖ ស្កេនខ្ចៅដៃចំហៀងដើម្បីដោះសោ

- ពណ៌៖ ខ្មៅ/ ស/ ខៀវ

- តម្លៃ៖ $ 149 ប៉ុណ្ណោះ

ស្មាតហ្វូន Samsung Galaxy A03s
ស្មាតហ្វូន Samsung Galaxy A03s

សាមសុង ពិតជាផ្តល់ជូនជម្រើសស្មាតហ្វូនច្រើនដែលមានគុណភាពល្អសម្រាប់លោកអ្នកជានិច្ច។ មិនថាលោកអ្នកជានរណា ហើយមានថវិកា ចំនួនប៉ុណ្ណានោះទេ ក៏នៅតែអាចទទួលបាននូវបទពិសោធន៍ស្មាតហ្វូនអស្ចារ្យពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានដែរ។ សាមសុង ជាទីទុកចិត្តបំផុត!

ស្មាតហ្វូន Samsung Galaxy A03s
ស្មាតហ្វូន Samsung Galaxy A03s
ស្មាតហ្វូន Samsung Galaxy A03s
ស្មាតហ្វូន Samsung Galaxy A03s
ស្មាតហ្វូន Samsung Galaxy A03s
ស្មាតហ្វូន Samsung Galaxy A03s

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយផ្លូវការរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T