បរទេស៖ រ៉ូបូត Perseverance បានខួងយកថ្មលើភពអង្គារដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ ដែលសំណាកនេះនៅថ្ងៃណាមួយនឹងបញ្ជូនមកកាន់ភពផែនដី។ ប៉ុន្តែអង្គការណាសាចង់បានរូបភាពដែលប្រសើរជាងនេះ ដើម្បីធ្វើឲ្យប្រាកដថា សំណាកនេះពិតជាមានសុវត្ថិភាពទុកនៅក្នុងប្រអប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរហូតមកដល់ពេលនេះ ទិន្នន័យដែលត្រូវបានបញ្ជូនមកវិញដោយរ៉ូបូតនិងរូបភាពដំបូង បង្ហាញថាសំណាកនៅដដែលស្ថិតនៅក្នុងប្រអប់ បន្ទាប់ពី Perseverance បានខួងចូលទៅក្នុងថ្ម ដែលជ្រើសរើសដោយបេសកកម្មរបស់ក្រុមវិទ្យាសាស្ត្រ។ រ៉ូបូតនេះបានប្រើឧបករណ៍ខួងបង្វិល ដើម្បីខួងថ្មហើយប្រមួលសំណាក។ ប្រព័ន្ធខួងយកសំណាកនេះស្ថិតនៅខាងចុងដៃរបស់រ៉ូបូត ដែលមានប្រវែង២ម៉ែត្រ។
Perseverance កំពុងតែរុករកនៅក្នុងតំបន់ Citadelle ស្ថិតនៅរណ្ដៅ Jezero ដែលរាប់ពាន់លានឆ្នាំមុនធ្លាប់ជាទីតាំងបឹងបុរាណមួយ។ គោលដៅជាក់លាក់របស់រ៉ូបូតនេះគឺត្រូវខួងថ្មមួយ មានឈ្មោះថា Rochette។ ក្រុមបេសកកម្មគួរទទួលរូបភាពបន្ថែមពីអ្វីនៅក្នុងប្រអប់សំណាក នៅថ្ងៃទី៤ ខែកញ្ញា។
ប្រសិនបើ Perseverance អាចប្រមូលសំណាកផ្សេងៗពីភពអង្គារដោយជោគជ័យ ពួកថ្មទាំងនោះនឹងត្រូវបញ្ជូនត្រលប់មកកាន់ផែនដី ដោយបេសកកម្មនៅថ្ងៃអនាគត ហើយពួកវាអាចបង្ហាញថាតើជីវិតមីក្រុបធ្លាប់មាន នៅលើភពអង្គារឬយ៉ាងណា៕
ប្រភព: CNN