ល្អដល់ថ្នាក់ណា? បានជាសេដ្ឋីនី Paris Hilton សរសើរគូដណ្ដឹងពេញៗមាត់បែបនេះ

//s9.kh1.co/94/9433278b89391d172fd31c28cb53fbbcb799810b.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាម៉ូដែល​ Paris Hilton និងគូដណ្ដឹង តាំងពីភ្ជាប់ពាក្យរួចមកកាន់តែផ្អែមដល់ថ្នាក់សរសើរគូដណ្ដឹងមិនដាច់ពីមាត់។

បរទេស៖  តារាម៉ូដែលដ៏ល្បីជនជាតិអាមេរិកនាង Paris Hilton ត្រូវបានគេស្គាល់ថាជា នារីឯករាជ្យម្នាក់ក្នុងវិស័យហូវីវូដ ដែលទទួលបានជោគជ័យយ៉ាងខ្លាំង ជាអាជីពសិល្បៈរបស់នាង ក្នុងអំឡុងពេលជីវិតយុវវ័យ រហូតបានសល់ទ្រព្យសម្បត្តិមហាសាលនាដូចបច្ចុប្បន្ន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាលពីថ្មីៗនេះ នៅលើសារពត៌មានបានចុះផ្សាយព្រោងព្រាត ដែលសេដ្ឋីនី Paris Hilton និងគូដណ្តឹងរបស់នាងលោក Carter Reum ទើបតែទិញវីឡាដ៏ស្រស់ស្អាតមួយនៅឆ្នេរ Malibu ក្នុងរដ្ឋកាលីហ្វ័រញ៉ា លើទឹកដីសហរដ្ឋអាមេរិក។  

មិនតែប៉ុណ្ណោះ បន្ទាប់ពីភ្ជាប់ពាក្យហើយ Paris Hilton បាននិយាយថានាងនឹងស្លៀកពាក់រ៉ូបចំនួន ១០ ក្នុងពិធីមង្គលការរយៈពេល ៣ ថ្ងៃជាមួយគូដណ្តឹង Carter Reum របស់នាង។ នៅក្នុងទស្សនាវដ្តី The Sunday Times នាងបាននិយាយថា Carter Reum គឺជាប្រភេទបុរសដែលតែងតែលួងលោមនិងផ្អែមល្ហែមជាមួយនាង នោះហើយជាមូលហេតុដែល Hilton ទុកចិត្តលោកនិងហ៊ានផ្ញើរជីវិតជាមួយលោក។

លើសពីនេះទៅទៀត យោងតាមកាសែត South China Morning Post បានឲ្យដឹងថាទោះបីជាលោករវល់ការងារយ៉ាងណាក៏ដោយ Carter Reum នៅតែរៀបចំការដើរលេងជាមួយ Paris Hilton យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ តារាម៉ូដែលដ៏ល្បីHilton រូបនេះ ក៏ធ្លាប់បានសម្តែងអារម្មណ៍នាងថា នៅពេលខ្លួននៅជាមួយគូដណ្តឹងរបស់នាងមានអារម្មណ៍ដូចជាព្រះនាងអញ្ចឹង៕

ប្រភព៖ ZingNews

សូមទស្សនារូបភាពខាងក្រោម៖

Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
 Paris Hilton និងគូដណ្ដឹង
 Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Paris Hilton និងគូដណ្ដឹង
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T