ដំបៅចាស់មិនទាន់រលុបផង Mina បង្ហាញមុខគូស្នេហ៍ថ្មីបញ្ឈឺអ្នកចាស់?

//s9.kh1.co/2a/2a327196c64275a5d82aaf68970c8ab4a383e300.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

របួសចាស់មិនទាន់ជាស្រួលបួល Mina បង្ហាញមុខគូស្នេហ៍ថ្មីដើម្បីព្យាបាលរបួស។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៤ ខែកញ្ញា សារព័ត៌មាន Newsis បានរាយការណ៍ថានាង Kwon Mina បានប្រកាសពីមិត្តប្រុសថ្មីរបស់នាងបន្ទាប់ពីបានតែពីរខែប៉ុណ្ណោះ ចាប់តាំងពីនាងមានភាពចម្រូងចម្រាសក្នុងការធ្វើជាមនុស្សទីបីរបស់អតីតមិត្តប្រុស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ អតីតសមាជិក AOA រូបនេះបានបង្ហោះរូបថតជាមួយមនុស្ស ប្លែកមុខនោះហើយបានសរសេរបញ្ជាក់ថា៖

 ខ្ញុំបានណាត់ជួបគ្នាមួយរយៈហើយ ។

Mina

លើសពីនេះទៅទៀត តារាចម្រៀងរូបនេះបាននិយាយថា នាងមានចំណុចខ្សោយជាច្រើនជាពិសេសស្ថានភាពគ្រួសាររបស់នាង ដោយ Mina ធំឡើងដោយមានការលំបាកនិងជួបព្យុះភ្លៀងជាច្រើន ហើយមិត្តប្រុសបច្ចុប្បន្នរបស់នាង បានជួយនាងលុបបំបាត់ចំណុចខ្សោយទាំងអស់យ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ Mina ថែមទាំងបាននិយាយបែបនេះថា៖ 

ខ្ញុំកំពុងធ្វើការយ៉ាងលំបាកដោយមានការគាំទ្រពីបុរសល្អម្នាក់ ខ្ញុំឈឺចាប់ច្រើនហើយដោយសារអ្នកមុន។ នៅពេលខ្ញុំនៅក្មេងខ្ញុំត្រូវបានគេរំលោភបំពានផ្លូវភេទនិងយាយីដោយការបោកប្រាស់ ប៉ុន្តែឥឡូវនេះខ្ញុំមានទំនុកចិត្តស្មោះត្រង់ រីករាយនិងរស់នៅតាមរបៀបដែលខ្ញុំចង់បាន។

Mina 

គូបញ្ជាក់ផងដែរថា នៅដើមខែកក្កដា Mina បានជាប់ឈ្មោះជាមនុស្សទីបីនៅក្នុងទំនាក់ទំនងរវាងYoo Jun Young និងអតីតមិត្តស្រីរបស់លោក។ តារាចម្រៀងរូបនេះបាននិយាយថា Yoo Jun Young បានបោកប្រាស់និងធ្វើឱ្យនាងគិតថាលោកបានបែកបាក់ជាមួយអតីតសង្សាររបស់លោកហើយ  ទោះយ៉ាងណាទស្សនិកជនជាច្រើន បានចោទ Mina ថានាងនិយាយកុហក៕

ប្រភព៖ZingNews

សូមទស្សនារូបភាពខាងក្រោម៖

Mina
Mina
Mina
Mina
Mina
Mina
Mina និង មិត្តប្រុស
Mina និង មិត្តប្រុស
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T