ដល់ពេលខ្វល់ចិត្តហើយ! Angelina Jolie ព្រួយចិត្តខ្លាចកូនៗធ្លាក់ក្នុងដៃអតីតស្វាមីចិញ្ចឹម

//s9.kh1.co/ae/aec5fbf9bb3edb10206008fe2a9cff8e375e66c5.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដល់វគ្គព្រួយចិត្តហើយ Angelina កំពុងខ្វាយខ្វល់ បើសិនចាញ់ក្តី ហើយកូនៗត្រូវធ្លាក់លើឪពុកអ្នកចិញ្ចឹម។

បរទេស​៖ នៅក្នុងបទសម្ភាសន៍មួយនៅ The Guardian លោកស្រី Angelina Jolie បាននិយាយថា ទំនាក់ទំនងស្នេហារយៈពេលមួយទសវត្សរ៍របស់នាងជាមួយ Brad Pitt បានធ្វើឱ្យនាងដឹងពីសារៈសំខាន់នៃសិទ្ធិកុមារ ដែលជាហេតុធ្វើឲ្យអ្នកម្តាយរូបនេះតតាំងក្នុងការការពារចង់ចិញ្ចឹមកូនៗ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ការចែករំលែកជាមួយអ្នកយកព័ត៌មាន នាងបានបញ្ជាក់ថានាងកំពុងនិយាយអំពីការចោទប្រកាន់រំលោភបំពានក្នុងគ្រួសារដែល Angelina បានប្តឹងប្រឆាំងនឹង Brad Pitt។ ទោះយ៉ាងណា Jolie មិនបានផ្តល់ព័ត៌មានលម្អិតទេ ព្រោះនាងកំពុងជាប់បណ្តឹង។

ជាមួយគ្នានេះ តារាស្រីរូបនេះ មានការព្រួយបារម្ភថាសិទ្ធិកូនៗរបស់នាងមិនត្រូវបានគេគោរពទេហើយនៅពេលសួរថា តើនាងខ្លាចសុវត្ថិភាពកូនរបស់នាងឬទេប្រសិនបើពួកគេរស់នៅជាមួយឪពុករបស់គេ? ភ្លាមៗនេះ Angelina បានឆ្លើយថា៖

ប្រាកដណាស់ ព្រោះគេជាគ្រួសារទាំងមូលរបស់ខ្ញុំ

Angelina Jolie

ដោយហេតុនេះ Angelina Jolie កំពុងប្រយុទ្ធយ៉ាងសកម្មដើម្បីការពារកូនៗ របស់នាងបន្ទាប់ពីនាងលែងលះជាមួយ Brad Pitt ។ ដោយ អ្នកម្ដាយរូបនេះបានសារភាពថា មានការព្រួយបារម្ភអំពីកូនៗជាខ្លាំង ប្រសិនបើពួកគេត្រូវរស់នៅជាមួយឪពុករបស់ពួកគេពិតមែននោះ៕

ប្រភព៖ZingNews 

Angelina និង អតីតស្វាមី
Angelina និង អតីតស្វាមី
Angelina និង អតីតស្វាមី
Angelina និង អតីតស្វាមី
Angelina និង កូនៗ
Angelina និង កូនៗ
Angelina និង កូនៗ
Angelina និង កូនៗ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T