តើពិសា កូកាកូឡា ច្រើនជាប្រចាំអាចបណ្ដាលឲ្យជីវិតខ្លី? ស្រ្តីជនជាតិ New Zealand ម្នាក់ឈ្មោះ Natasha Harris ដែលល្បីខាងផឹក កូកាកូឡា មួយថ្ងៃ ៧​ លីតកន្លះ បានបាត់បងជីវិតក្នុងវ័យ ៣០ ឆ្នាំ ។

ក្រុមហ៊ុន កូកាកូឡា បានអះអាងថា ទោះពិសាទឹកសុទ្ធក៏អាចសម្លាប់មនុស្សម្នាក់បានដែរ បើពិសាច្រើនយ៉ាងនេះក្នុងមួយថ្ងៃ។

សង្សាររបស់នាង Natasha Harris បានអះអាងថា នាងចាប់ផ្ដើមផឹក កូកា ទាំងពីបើកភ្នែកមិនទាន់ពេលព្រឹក រហូតដល់ពេលចូលគេង។ នាងពិតជាញៀននឹង កូកាកូឡា មែន។ លោក វេជ្ជបណ្ឌិត ដែលពិនិត្យអាការៈរបស់នាងបានប្រាប់ថា នាងស្លាប់ដោយសារគាំងបេះដូង ព្រោះថានាងខ្វះជាតិ ប៉ូតាស្យូម ដែលបង្កដោយ ការពិសាអាហារមិនគ្រប់គ្រាន់ គួបផ្សំនឹងការពិសាកូកាលើសចំណោះ។

នាងក៏មានទំលាប់មិនល្អខ្លះទៀតដូចជាពិសាបារី ៣០  មួយថ្ងៃ និងញ៉ាំអាហារខ្វះជីវជាតិ។

តើប្រិយមិត្តគិតថាការពិសា កូកាកូឡា ច្រើនជាប្រចាំអាចប៉ះពាល់សុខភាព?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]