មិនគួរជឿ! ព្រះនាង ជេនណា ពោលពាក្យគួរឲ្យភ្ញាក់ផ្អើលទាំងនេះ ដាក់ មាស សុខសោភា ក្នុងថ្ងៃពិសេស

//s9.kh1.co/4e/4efea8644cc00af0e45f8b59d197a9c484de0b61.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ស្ទើរមិនគួរឲ្យជឿថា ព្រះនាង ជេនណា និយាយបែបនេះ ដាក់តារាចម្រៀង មាស សុខសោភា ក្នុងថ្ងៃកំណើត ធ្វើឲ្យ មហាជន ភ្ញាក់ផ្អើល

រាជធានីភ្នំពេញ ៖ ពិតមែនហើយ ព្រះនាងជេនណា ជារាជវង្សខ្សែស្តេចមួយអង្គ ដែលត្រូវគេស្គាល់យ៉ាងច្បាស់ថា កំពុងមានប្រជាប្រិយភាព ក្នុងវិស័យកម្សាន្តនៅកម្ពុជា ដែលក្នុងនោះ ព្រះនាង​មាន សមត្ថភាពយ៉ាងល្អ ក្នុងការសម្តែង ច្រៀង និងរាំ ក្នុងវ័យត្រឹមតែ ៩ឆ្នាំសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ក្នុងថ្ងៃកំណើត តារាចម្រៀង មាស សុខសោភា ជាតារាចម្រៀងល្បីលំដាប់ប្រទេសផងនោះ ព្រះនាង ជេនណា បានសម្តែងការរីករាយអបអរសាទរ ក្នុងថ្ងៃពិសេសមួយនេះ មិនតែប៉ុណ្ណោះ ព្រះនាង ព្រមទាំងបញ្ចេញពាក្យពេចជ៍ គួរឲ្យភ្ញាក់ផ្អើលជាច្រើន ដោយទ្រង់ បានលើកឡើងថា ៖

ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះជាថ្ងៃរំលឹកកំណើតរបស់អ្នកនាង មាស សុខសោភា | Meas Soksophea តារាចម្រៀងដ៏ល្បីល្បាញលំដាប់កំពូលនៃប្រទេសកម្ពុជា ដែលខ្ញុំស្រឡាញ់ពេញបេះដូង តាំងពីខ្ញុំមានអាយុ៤ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ។ អ្នកនាង មាស សុខសោភា ជាអ្នកចម្រៀងមួយរូបដែលមានទឹកដមសំនៀងល្អ ផ្អែមត្រជាក់ ក្រអួនក្រអៅពិរោះរងំជាប់បេះដូង។ ចម្រៀងជាច្រើនរបស់អ្នកនាង ខ្ញុំស្រឡាញ់ណាស់ហើយថែមទាំងចេះច្រៀងទៀតផង។ ខ្ញុំនៅចងចាំមិនភ្លេចទេ មានពេលមួយនោះ ខ្ញុំបានរួមការងារសិល្បៈជាមួយគាត់ ក្រៅពីជាអ្នកចម្រៀងដ៏ល្បីល្បាញហើយនោះ អ្នកនាងជាបុគ្គលដែលមានលក្ខណះសម្បត្តិ រសរាយរាក់ទាក់ ទន់ភ្លន់ និងមានបេះដូងល្អគួរអោយស្រឡាញ់បំផុត។ ក្នុងថ្ងៃដ៏ពិសេសនេះ ខ្ញុំសូមជូនពរ Idol ជាទីស្រឡាញ់នៃខ្ញុំ សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន មានសុខភាពល្អ ជោគជ័យគ្រប់ការងារ ទទួលបានការស្រឡាញ់រាប់អានច្រើន ពិសេសនោះសូមអោយ Idol មានសម្រស់នៅតែស្អាត និងសូមអោយសំឡេងរបស់ Idol នៅតែពិរោះរងំ បន្តបំរើអារម្មណ៍មហាជនជានិច្ច៕  

ព្រះនាង ជេនណា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ព្រះនាង ជេនណា
ព្រះនាង ជេនណា
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
មាស សុខសោភា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T