ប៉ិនណាស់! តារាស្រីពីររូបនេះ មកលើកណាដែលថាមិនថ្មីហើយប្លែក

//s9.kh1.co/a4/a4beba553dca0f685d33ccae75ea24af5866c3a3.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ពូកែរកនឹកច្នៃម៉ូតសម្លៀកបំពាក់ណាស់ ទោះរវល់នឹងការងារយ៉ាងណា ក៏អ្នកនាង គង់ ចាន់ស្រីមុំ និងកញ្ញា ទេព បូព្រឹក្ស នៅតែមិនភ្លេចតែងខ្លួនជាមួយឈុតប្លែកៗដែរ។

ភ្នំពេញ៖ ការរៀបខ្លួនជារឿងទីមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យ ដោយសារការស្លៀកពាក់បានសមរម្យជាផ្នែកមួយធ្វើឲ្យខ្លួនឯងមានភាពជឿជាក់ផងដែរ។ ម្យ៉ាងវិញទៀត ការតុបតែងខ្លួនផាត់មុខ ធ្វើសក់ ស្លៀកសម្លៀកបំពាក់ទាន់សម័យ អាចជួយបង្កើននូវរូបសម្រស់ឲ្យស្អាតជាងមុនទ្វេដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយដល់ការរៀបចំខ្លួន បច្ចុប្បន្នមានតារាខ្មែរជាច្រើនបានផ្លាស់ប្ដូរស្ទាយ៍តុបតែងខ្លួនឯង ប្លែកជាងពីមុនឆ្ងាយតែម្ដង។ ជាពិសេស រាល់ការស្លៀកពាក់របស់សិល្បការិនី មើលទៅពិតជាមានភាពទាក់ទាញប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។ លើសពីនេះទៅទៀត គ្រប់សម្លៀកបំពាក់តារាស្រីខ្មែរបានស្លៀកសុទ្ធសឹងតែមានម៉ូតប្លែកៗស្ទើរគ្រប់ឈុតទៅហើយ។

បើក្រឡេកមើលតារាស្រីពីររូបមានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ និងកញ្ញា ទេព បូព្រឹក្ស ត្រូវបានគេកត់សម្គាល់ឃើញថាអ្នកទាំងពីជាតារាដែលនិយមលេងខ្លួនជាមួយស្ទាយ៍ថ្មីៗ ច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតសក់ប្លែកមិនឲ្យជាន់អ្នកណាឡើយ។ បើនិយាយដល់អ្នកនាង គង់ ចាន់ស្រីមុំ ទោះបច្ចុប្បន្ននាងមានរៀបការមានកូនរួច តែនាងនៅតែលេងខ្លួនឆើតឆាយ អមជាមួយស្ទីលតែងខ្លួនមានមួយគ្មានពីរតែម្ដង។ ក្នុងនោះដែរ បើនិយាយដល់កញ្ញា ទេព បូព្រឹក្ស ពេលឡើងឆាកម្ដងៗ នាងពិតជាពូកែរកនឹកច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតសក់ ធ្វើយ៉ាងណាឲ្យប្លែកខុសពីគេគួរឲ្យសរសើរខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្សគង់ ចាន់ស្រីមុំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T