ធ្លាប់ធ្លាក់កូដ ពេជ្រ​ សោភា​ នៅប្រឹងរហូតល្បី ព្រោះមានមនុស្សម្នាក់នេះនៅជួយពីក្រោយ (មានវីដេអូ)

//s9.kh1.co/fd/fd5f9b986c685b06e71640e358cc9ebd31b07da7.png
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទន្ទឹម​នឹង​ភាព​ជោគជ័យ​ដល់សព្វថ្ងៃ​ ជីវិត​ ពេជ្រ​ សោភា​ ក៏ធ្លាប់ធ្លាក់កូដដល់បាត​ លែងមានប្រជាប្រិយភាព​ ស្ទេីរតែធ្វេីឲ្យនាងលាឈប់ពីសិល្បៈ។

តារាកម្សាន្ត៖​ កាលពីពេលថ្មីៗនេះ​ តារាចម្រៀង​ជើងចាស់ប្រចាំផលិតកម្មរស្មីហង្សមាស​ អ្នកនាង​ ពេជ្រ​ សោភា​ ទើបតែបានអញ្ជើញចូលរួម និងធ្វើបទសម្ភាសន៍ នៅក្នុងកម្មវិធី​ 3Fun​ ជាមួយពិធីករទាំងបីនាក់ ដោយធ្វើការជជែកកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេជ្រ​ សោភា​ 
ពេជ្រ​ សោភា​ 

ទន្ទឹម​នឹងនេះផងដែរ​ ពិធីករក៏បានសួរនាំរឿងរ៉ាវខ្លះៗរបស់​ ពេជ្រ​ សោភា​ ដែលធ្វើឲ្យនាងរៀបរាប់សឹងតែអួលដើម.ក​ នៅក្នុងកម្មវិធីដដែលនោះតែម្ដង។ ដោយក្នុងនោះ​ នាងស្រាប់តែរំឭកដល់រឿងអតីតកាល​ អំឡុងឆ្នាំ​ ២០០៩​ ដែលកាលនោះ​ នាងស្ទើរតែលាឈប់ពីសិល្បៈទាំងស្រុង​ ព្រោះតែប្រជាប្រិយភាពរបស់នាង ហាក់លែងអំណោយផល ពិសេសបទចម្រៀងរបស់នាងនីមួយៗ ក៏សងតែគ្មានអ្នកចាក់ស្ដាប់ដូចតារាដទៃទៀតនោះឡើយ។

យ៉ាងណាមិញ ក្រោយមកទៀត​ នៅឆ្នាំ២០១២​ តារាស្រីរូបនេះ​ ក៏បានព្យាយាមផ្លាស់ប្ដូរខ្លួនឯង​ និងខិតខំតស៊ូក្នុងវិស័យរាំច្រៀងនេះបន្តទៀត​ ហើយក៏ទទួលបានការគាំទ្រខ្លាំងឡើងវិញតាមរយៈបទ​ «Let's Boom»។ ហើយរាល់ស្នាដៃល្បីៗជាច្រើនរបស់នាងរហូតមកទល់ពេលបច្ចុប្បន្ន​ គឺក៏ដោយសារតែបានមនុស្សម្នាក់នៅចាំជួយនាងគ្រប់ពេល​ និងហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីនាងជាច្រើន  ទើប ពេជ្រ សោភា នៅតែចងចាំគុណបំណាច់មួយនេះរហូតដល់សព្វថ្ងៃ។ ហើយមនុស្សម្នាក់នោះ គឺលោកគ្រូភ្លេងរូបសង្ហា​ មាស​ សុគន្ធ​ ឬហៅ​ អួយ​ នោះឯង៕

ចង់ជ្រាបកាន់តែលម្អិត​ ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ពេជ្រ​ សោភា​
ពេជ្រ​ សោភា​
ពេជ្រ​ សោភា​ និងគ្រូ​ អួយ
ពេជ្រ​ សោភា​ និងគ្រូ​ អួយ
ពេជ្រ​ សោភា​ និងគ្រូ​ អួយ
ពេជ្រ​ សោភា​ និងគ្រូ​ អួយ
វីដេអូ ពេជ្រ​ សោភា​ 
ពេជ្រ សោភា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T