អាមេរិកកំពុងរង់ចាំអ៊ុតមើលលទ្ធផល នៃការប៉ុនប៉ងខួងយកសំណាកថ្ម ជាលើកទី២របស់ខ្លួន នៅលើភពអង្គារ

//s9.kh1.co/cf/cf355a95ff93bb1994b6a99bfc6a4ebac3b09cab.jpg
បច្ចេកវិទ្យា

 ០៣-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រសិនជាលើកនេះរ៉ូបូត Perseverance ទទួលបានជោគជ័យ វានឹងតំណាងឲ្យថ្មដំបូងគេដែលប្រមូលបានពីភពផ្សេងទៀត ដែលនឹងត្រូវបញ្ជូនមកកាន់ភពផែនដី។

បរទេស៖ រ៉ូបូត Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិកទំនងជាបាន ទទួលសំណាកថ្មនៅលើភពអង្គារ ក្នុងការប៉ុនប៉ងជាលើកទីពីរ។ ការខួងយករបស់រ៉ូបូតបានបង្កើតរន្ធមួយយ៉ាងល្អិតល្អន់ នៅលើថ្មមួយ ដែលមានឈ្មោះថា Rochette។ រូបភាពថ្មីៗហាក់ដូចជាបង្ហាញថា ស្នូលថ្មត្រូវបានចាប់យកដោយប្រុងប្រយ័ត្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប៉ុនប៉ងលើកមុន កាលពីខែមុន បានបង្ហាញថាសំណាកថ្មមានលក្ខណៈផុយស្រួយ ទៅជាកម្ទេចធូលី។ ប្រសិនជាលើកនេះរ៉ូបូត Perseverance ទទួលបានជោគជ័យ វានឹងតំណាងឲ្យថ្មដំបូងគេដែលប្រមូលបានពីភពផ្សេងទៀត ដែលនឹងត្រូវបញ្ជូនមកកាន់ភពផែនដី។ រ៉ូបូតនេះមានភារកិច្ចប្រមូលយកថ្មច្រើនជាងពីរឡូ ក្នុងរយៈពេលមួយឆ្នាំខាងមុខនេះ ដើម្បីបញ្ជូនមកផែនដី ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាមេរិកនិងអឺរ៉ុប នៅចុងទសវត្សរ៍នេះ។

គួរបញ្ជាក់ថា រ៉ូបូត Perseverance របស់ណាសាបានចុះចត នៅក្នុងតំបន់រណ្ដៅ Jezero របស់ភពអង្គារ កាលពីខែកុម្ភៈ។ ក្រុមអ្នកវិទ្យាសាស្ត្រគិតថា ដីល្បាប់តំបន់រណ្ដៅ Jezero អាចនឹងផ្ទុកដាននៃអតិសុខុមប្រាណពីបុរាណ ដែលសន្មត់ថាជីវសាស្ត្រធ្លាប់មាន នៅលើភពអង្គារ។ បន្ទាប់ពីខួងយកថ្មតំបន់នេះរួច រ៉ូបូតនេះក៏បានធ្វើដំណើរបន្តជាង២គីឡូម៉ែត្រ ទៅកាន់តំបន់មួយទៀតមានឈ្មោះថា Citadelle។

នៅកន្លែងថ្មីនេះ ក្រុមការងារបានជ្រើសរើសថ្ម Rochette ជាគោលដៅសម្រាប់ឲ្យរ៉ូបូត Perseverance ប៉ុនប៉ងខួងយកសំណាកថ្ម កាលពីពេលថ្មីៗនេះ។ រ៉ូបូតនេះត្រូវបានបំពាក់ដោយប្រព័ន្ធឃ្លាំងសម្ងាត់នៅក្នុងខ្លួនវា ដែលនឹងយកដុំថ្មទំហំប៉ុនម្រាមដៃ ដែលបានមកពីការខួងយក និងត្រូវទុកនៅក្នុងប្រអប់ទីតាញ៉ូម៕

សំណាកថ្មដែលខួងយកពីថ្មមួយឈ្មោះថា Rochette នៅតំបន់ Citadelle
សំណាកថ្មដែលខួងយកពីថ្មមួយឈ្មោះថា Rochette នៅតំបន់ Citadelle
ស្នូលថ្មដែលបានខួងចេញពីថ្ម Rochette
ស្នូលថ្មដែលបានខួងចេញពីថ្ម Rochette
សំណាកថ្មលើកទី១ បានផុយស្រួយ ក្លាយជាកម្ទេចធូលី
សំណាកថ្មលើកទី១ បានផុយស្រួយ ក្លាយជាកម្ទេចធូលី
រ៉ូបូត Perseverance
រ៉ូបូត Perseverance

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T