ភ្នំពេញ៖ សេចក្តីរាយការណ៍ នានាពីប្រជាពលរដ្ឋបាននិយាយថា បច្ចុប្បន្ននេះសណ្ឋាគារមានហួរ ដែលមាន ទីតាំងនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ខាងលិច DN កំពុងតែចរាចរណ៍បទល្មើស ខុសច្បាប់ដែល បើកម៉ាស្សាចំហរ ប៉ុន្តែបង្កប់របររកស៊ីផ្លូវភេទ ដែលអាជ្ញាធរតែងតែហាមឃាត់។

អភិបាលរងខណ្ឌទួលគោកលោក សាំង សុភៈវិចិត្រ ធ្លាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា អាជ្ញាធរនឹង អង្កេតរឿងនេះឲ្យបានច្បាស់ ទើបមានចំណាត់ការជាក្រោយ។ ប៉ុន្តែការសន្យារបស់អាជ្ញាធរ ត្រូវបានប្រជាពល រដ្ឋលើកឡើងថា មិនយុត្តិធម៌ដែលបណ្តោយឲ្យម្ចាស់អាជីវកម្មសណ្ឋាគារចរាចរណ៍បទល្មើសដោយខុសច្បាប់។

ប្រជាពលរដ្ឋដែលចូលទៅម៉ាស្សានៅក្នុងសណ្ឋាគារមានហួរបានលើកឡើងថា គ្រាន់តែម៉ាស្សាមួយម៉ោង តម្លៃ២៥ដុល្លារទៅ៣០ដុល្លារ ក្នុងនោះមានសេវាកម្មដូចជា៥ដុល្លារថ្លៃម៉ាស្សា ២០ដុល្លារថ្លៃរួមភេទនិង ៥ដុល្លារ ថ្លៃបន្ទប់។ ប៉ុន្តែប្រជាពលរដ្ឋមិនដែលឃើញអាជ្ញាធរ មានចំណាត់ការ ម្តងណាឡើយ ទោះបីជាមានវត្ថុតាង យ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ពេលគេចូលទៅម៉ាស្សាម្តងៗ គេតែងតែឃើញស្រ្តីម៉ាស្សា ទាំងនោះអង្គុយតម្រៀបជួរគ្នា ដើម្បីឲ្យភ្ញៀវរើសយកទៅម៉ាស្សា យ៉ាង ហោចណាស់គេប៉ាន់ប្រមាណថាស្រ្តីដែល ម៉ាស្សានៅទីនោះមានមិនតិចពី៥០នាក់ឡើយ ដែលពួកគេស្លៀកឯកណ្ឋានដូចគ្នាអង្គុយញញឹមដាក់ភ្ញៀវនៅ ក្នុងបន្ទប់ជាន់ទី១។ មិនតែប៉ុណ្ណោះនៅក្នុងកាបូបដៃពួកនាងៗ តែងតែមានស្រោមអនាម័យ ទុកមុនជាស្រេច នៅពេលលោកប្រុសៗត្រូវការ។

ប្រជាពលរដ្ឋបាននិយាយថា អាជ្ញាធរមានសមត្ថកិច្ចមួយចំនួនក៏ធ្លាប់ទទួល លាភសក្ការៈនៅទីនោះផងដែរទើប មិនខ្វល់ពីបទល្មើសខុសច្បាប់។

កន្លងមកអាជ្ញាធរតែងតែហាមមិនឲ្យប្រព្រឹត្តទង្វើរបែបនេះជាពិសេសម្ចាស់អាជីវកម្មដែលពាក់ព័ន្ធក៏ប្រឈម ចំពោះមុខច្បាប់ដែល ប្រសិនបើអាជ្ញាធរស៊ើបដឹងថា មានលួចលាក់ចរាចរណ៍របររកស៊ីផ្លូវភេទនោះ ហើយគេ សង្ឃឹមថាសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនចាប់ពីក្រុងរហូតដល់ក្រសួង នឹងមាន ចំណាត់ការបទល្មើសនេះជាពិសេសនៅសណ្ឋាគារមានហួរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]