មើលជីវិតក្រៅឆាក Cinderella គេផង! Camila បណ្តើរសង្សារសង្ហា លើកម្រាលព្រំក្រហមយ៉ាងផ្អែមល្ហែម

//s9.kh1.co/b1/b1fb1332d3eec0fa61df94bab782c3c12143b693.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សមគ្នាយ៉ាងហ្នឹង មើលជីវិតស្នេហាក្រៅឆាក ស៊ីនដឺរ៉េឡាគេផងឡើងដូចព្រះនាងតែម្ដង។

បរទេស៖ កាលពីល្ងាចថ្ងៃទី ១ ខែកញ្ញា ការសម្តែង ព្រឹត្តិការណ៍កំរាលព្រំក្រហមនៃខ្សែភាពយន្តស៊ីនដឺរេឡា ត្រូវបានធ្វើឡើងនៅទីក្រុង Miami ហើយទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនយ៉ាងច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តួឯកស្រី Camila Cabello បានក្លាយជាការផ្តោតអារម្មណ៍ជាខ្លាំង សម្រាប់អ្នកចូលរួម នៅពេលនាងបង្ហាញខ្លួនលើកម្រាលព្រំក្រហមជាមួយមិត្តប្រុសនាង លោក Shawn Mendes។ ក្នុងនោះផងដែរ អ្វីដែលរិតតែរំភើប ព្រោះនេះជាលើកទីមួយហើយដែលបុរសសង្ហា Shawn ម្នាក់នេះបាននាំសង្សាទៅចូលរួមព្រឹត្តិការណ៍ដូចនេះ។

ក្នុងនាមជាតួអង្គសំខាន់នៃពិធីបញ្ចាំងលើកដំបូង «ស៊ីនដឺរេឡា» Camila Cabello បានផ្លាស់បទៅជាព្រះនាងក្នុងជីវិតពិតជាមួយនឹងសំពត់វែងហូរអួសពេញដី។ តារាចម្រៀងស្រីរូបនេះក៏បានចេញបង្ហាញខ្លួន ដោយភាពក្លាហាននៅជុំទីមួយរបស់នាង ទោះបីជារាងកាយធាត់របស់នាងបន្ទាប់ពីឡើងទម្ងន់ក៏ដោយ។  

ទន្ទឹមនឹងនេះដែរ Shawn ដែលនៅក្បែរនាង ក៏បានដកការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលពាក់ខ្មៅស្បៃ បើកកដើម្បីបង្ហាញរោមដើមទ្រូងយ៉ាងសង្ហា ធ្វើឲ្យអ្នកគាំទ្រះត់សរសើរមិនបានពីគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ប្រៀបនឹងព្រះអង្គនិងព្រះនាង ក្រៅឆាកអញ្ចឹង៕

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Camila 
Camila 
Camila 
Camila 
Camila 
Camila 
Camila 
Camila 
Camila និង មិត្តប្រុស 
Camila និង មិត្តប្រុស 
Camila និង មិត្តប្រុស 
Camila និង មិត្តប្រុស 
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T