បុរសរូបនេះ រស់នៅដល់ក្នុងរូងភ្នំហើយ នៅមានអ្នកមានតាមបណ្ដេញចេញទៀត

//s9.kh1.co/e8/e86bca61bda700098b6f69f1b6e230daa698b2e7.jpg
សង្គម

 ០៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រជាជនមួយចំនួនក្នុងតំបន់បានត្អូញត្អែរអំពីលោក Awhi ខ្លាំងណាស់

នូវែលសេឡង់៖ ថ្មីៗនេះ ក្រុមអ្នកមានទ្រព្យស្កុកស្ដម្ភនៅឯតំបន់ភ្នំ Mount Maunganui នៃប្រទេសនូវែលសេឡង់ ត្រូវបានគេរាយកាណ៍ថា កំពុងព្យាយាមបណ្ដេញបុរសជិតខាងម្នាក់គ្មានផ្ទះសម្បែងឲ្យចេញពីរូងភ្នំ ឈ្មោះថា Awhi អាយុ៦៤ឆ្នាំ ទាំងដែលគាត់បានចាប់ផ្ដើមរស់នៅទីនោះតាំងពីឆ្នាំមុនមកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្នែកខាងក្នុងនៃរូងភ្នំ មានផ្ទុកនូវរូបគំនូរលើជញ្ជាំងថ្មយ៉ាងច្រើន គ្រែដេក រួមនឹងទូរមានធ្នើរតូចមួយ និងរបស់របរ.រាយប៉ាយលើដីប៉ុណ្ណោះ។ ហើយក៏មានប្រដាប់ក្មេងលេងចាស់ៗដែលគាត់បានប្រទះឃើញនៅលើឆ្នេរសមុទ្រ យកមកតុបតែងក្នុងរូងភ្នំឲ្យមានភាពស្រស់ស្អាតផងដែរ។

ទន្ទឹមនឹងនេះ គាត់បាននិយាយថា ក្រុមអ្នកមាននៅទីនោះ បានរៀបចំកិច្ចប្រជុំជាទៀងទាត់ជុំវិញ ការចង់បណ្ដេញគាត់ឲ្យចេញពីក្នុងរូងភ្នំ ទាំងដែលវាជាកន្លែងផ្ដល់ភាពកក់ក្ដៅដល់គាត់។ ហើយគាត់ដឹងដែរថា ជីវិតរបស់គាត់មិនអាចរស់នៅជារៀងរហូតទេ ប៉ុន្ដែគាត់គ្រាន់តែចង់នៅឲ្យបានយូរតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ។

យ៉ាងណាមិញ លោក Simon Bridges ជាសមាជិកសភាពបានបញ្ជាក់ថា ប្រជាជនមួយចំនួនក្នុងតំបន់បានត្អូញត្អែរអំពីលោក Awhi ខ្លាំងណាស់ ដោយសារតែគាត់មានមិត្តភក្ដិមកជប់លៀង ផឹកស៊ីជាមួយ និងបង្កឲ្យមានសំឡេងរំខាន។ ហើយបើងាកទៅកាន់សម្ដីរបស់ក្រុមប្រឹក្សាក្នុងតំបន់វិញ បានសម្រេចថា មិនអាចបណ្ដេញគាត់ចេញឡើយ ដោយសារតែគាត់គ្មានផ្ទះសម្បែងដែលត្រូវស្នាក់នៅទេ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T