អ្នកវិទ្យាសាស្ត្រថា បេសកកម្មរបស់មនុស្សទៅកាន់ភពអង្គារ មិនគួរលើសពី៤ឆ្នាំទេ បើមិនដូច្នោះ នឹងជួបហានិភ័យមួយនេះ

//s9.kh1.co/89/890ab928f82bf789cbd4d6b64cf38fe303328e87.jpg
បច្ចេកវិទ្យា

 ០២-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គំរូកាំរស្មីថ្មីបង្ហាញថា អវកាសយានិកអាចការពារពីគ្រោះថ្នាក់ទាំងនេះ ដរាបណាការធ្វើដំណើររបស់ពួកគាត់ត្រូវបញ្ចប់ក្នុងរយៈពេលប្រហែល៤ឆ្នាំ។

បរទេស៖ ភាពប្រកួតប្រជែងក្នុងការបញ្ជូនមនុស្សទៅកាន់ភពអង្គារកំពុងតែពុះកញ្ជ្រោលឡើង។ ថ្មីៗនេះប្រទេសចិនក៏បានឈានជើងចូលមកកាន់វិស័យនេះ រួមជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅទសវត្សរ៍ឆ្នាំ២០៣០ សម្រាប់បេសកកម្មនាំមនុស្សចុះចតលើភពមួយនេះ ប៉ុន្តែផែនការរបស់ពួកគេទាំងពីរត្រូវប្រឈមមុខនឹងឧបសគ្គយ៉ាងធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កង្វល់ដ៏ចម្បងមួយគឺការគំរាមកំហែងដែលបណ្ដាលមកពីវិទ្យុសកម្មភាគល្អិតពីព្រះអាទិត្យ ផ្កាយនានា និងកាឡាក់ស៊ី។ ភាគល្អិតទាំងនេះអាចបង្កើនហានិភ័យនៃជំងឺមហារីក ឬបង្កឲ្យមានជំងឺវិទ្យុសកម្មធ្ងន់ធ្ងរ ពេលបំពេញបេសកកម្ម។ គំរូកាំរស្មីថ្មីបង្ហាញថា អវកាសយានិកអាចការពារពីគ្រោះថ្នាក់ទាំងនេះ ដរាបណាការធ្វើដំណើររបស់ពួកគាត់ត្រូវបញ្ចប់ក្នុងរយៈពេលប្រហែល៤ឆ្នាំ។

ការស្រាវជ្រាវបានរួមបញ្ចូលគំរូភូគព្ភសាស្ត្រនៃវិទ្យុសកម្មភាគល្អិត ជាមួយនឹងគំរូពីរបៀបដែលវាអាចនឹងជះឥទ្ធិពលមកលើយានអវកាស និងអ្នកធ្វើដំណើរ។ ការគណនាបានបង្ហាញថា កម្រាស់នៃខែលការពារយានអវកាសអាចដើរតួយ៉ាងសំខាន់ ក្នុងការធ្វើដំណើរ។ ខណៈពេលសម្ភារៈក្រាស់ៗអាចជួយការពារអវកាសយានិក ការធ្វើឲ្យវាក្រាស់ពេកអាចនឹងបង្កើនកម្រិតវិទ្យុសកម្មដល់ពួកគេ។

អ្នកស្រាវជ្រាវក៏បានប៉ាន់ប្រមាណថា ពេលវេលាដ៏ល្អបំផុតសម្រាប់ការហោះហើរទៅកាន់ភពអង្គារ គឺនៅពេលដែលសកម្មភាពព្រះអាទិត្យស្ថិតនៅចំណុចកំពូល។ ក្រុមនេះជឿជាក់ថា ការធ្វើដំណើរទៅកាន់ភពអង្គារនិងការត្រលប់មកវិញក្នុងអំឡុងពេលនេះ គឺអាចធ្វើទៅបាន៕

រូបតំណាងបេសកកម្មនៅលើភពអង្គារ
រូបតំណាងបេសកកម្មនៅលើភពអង្គារ

ប្រភព: The Next Web

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T