ឯ.ឧ ឃួង ស្រេង៖ អត្រាឆ្លងជំងឺកូវីដ១៩ នៅភ្នំពេញ ធ្លាក់ចុះពី៤ខ្ទង់ មកនៅ២ខ្ទង់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

//s9.kh1.co/6f/6fb9bda5bfc71bef3f52331a99fcba0b3fe333de.jpg
សង្គម

 ០២-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឯ.ឧ ឃួង ស្រេង៖ អត្រឆ្លងជំងឺកូវីដ១៩ នៅភ្នំពេញ ធ្លាក់ចុះពី៤ខ្ទង់ មកនៅ២ខ្ទង នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយតាមរយៈប្រព័ន្ធអនឡាញ​ Zoom  ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ការពង្រឹងការធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងការរៀបចំបើកដំណើរការឡើងវិញនៃគ្រឹះស្ថានអប់រំទូទាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃពុធ ០៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈកិច្ចប្រជុំអនឡាញ (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយឈានទៅរក ការកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta)។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជម្ងឺកូវីដ១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២ ទៅ ៣សប្តាហ៍ចុងក្រោយនេះ ដែលពីមុនមានអ្នកជំងឺកូវីដ១៩ មានការថយចុះនេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញឲ្យមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា ការថមថយនៃឆ្លងជម្ងឺកូវីដ១៩នេះ ពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣។

ឯកឧត្តម បន្តថា យើងបានអនុវត្តការងារ លើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩នេះ បានល្អប្រសើរហើយ ដោយពីមុនមានអ្នកជម្ងឺកវីដ-១៩ កើតមានរហូតបន្តចុះថែមទៀត ចំណែកអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ ឬ២នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៅទៀត៕

ប្រភព៖ FN

ឯ.ឧ ឃួង ស្រេង
ឯ.ឧ ឃួង ស្រេង
ឯ.ឧ ឃួង ស្រេង​ 
ឯ.ឧ ឃួង ស្រេង​ 
ឯ.ឧ ឃួង ស្រេង
ឯ.ឧ ឃួង ស្រេង
ឯ.ឧ ឃួង ស្រេង​ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T