បំប្លែងថ្មីរហូតហ្មង! អាហ្វ្រិកខាងត្បូង រកឃើញវីរុសកូវីដ១៩បំប្លែងថ្មី មួយប្រភេទទៀត

//s9.kh1.co/3a/3a605f5837ba3e1ef009e7cd04dcd727a3d41101.jpg
សង្គម

 ០២-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

វីរុសថ្មី​ត្រូវបានគេ​ហៅថា C.1.2 ​រកឃើញជាលើកដំបូងនៅក្នុងខែឧសភា

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូង បានរកឃើញ​រកឃើញវីរុសកូវីដ១៩ថ្មីមួយប្រភេទទៀត ដែលមានធាតុបំប្លែងទ្វេដង​ ប៉ុន្តែមិនទាន់កំណត់បាន ថាតើវាអាចឆ្លងលឿន ឬមានភាព​ធន់នឹងអង់ទីគ័រប្រឆាំងកូវីដ ដែលដុះចេញពីការចាក់វ៉ាក់សាំង ជាង​ប្រភេទ​វីរុស​មុនទេបែបណានេះទេ។ នេះបើតាមប្រភពព័ត៌មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​វីរុសថ្មី​នេះត្រូវបានគេ​ហៅថា C.1.2 ​រកឃើញជាលើកដំបូងនៅក្នុងខែឧសភា ហើយឥឡូវនេះបានរីករាលដាលដល់ក្នុងបណ្តាខេត្តអាហ្វ្រិកខាងត្បូង​ជាច្រើន និង​បន្តបង្ហាញវត្តមានក្នុងប្រទេសចំនួន ៧ផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក អឺរ៉ុប អាស៊ី និងអូសេអានី។

បុគ្គលិកថែទាំសុខភាពពាក់​ឈុតការពារផ្ទាល់ខ្លួន (PPE)
បុគ្គលិកថែទាំសុខភាពពាក់​ឈុតការពារផ្ទាល់ខ្លួន (PPE)

​គួរឱ្យដឹងដែរថា អាហ្វ្រិកខាងត្បូង គឺជាប្រទេសដំបូងគេ ​រកឃើញ​វីរុសបំប្លែងខ្លួន បេតា (Beta) ជាវីរុសមួយ ក្នុងចំណោមវីរុសបំប្លែងថ្មីចំនួន ៤ប្រភេទ ដែលបង្កជាកង្វល់​ដល់អង្គការសុខភាពពិភពលោក (WHO) ។ វីរុសបំប្លែងខ្លួន បេតា ត្រូវបានគេជឿថា​អាចឆ្លងរាលដាល​បានលឿនជាងវីរុស​ប្រភេទដើម ដែល​បង្កទៅជា​ជំងឺកូវីដ១៩។ ហើយមានភស្តុតាងថា វ៉ាក់សាំងមានប្រសិទ្ធភាពតិចប្រឆាំងនឹង​វីរុសនេះ ដែលជាហេតុនាំឱ្យប្រទេស​មួយចំនួនរឹតត្បិត ការធ្វើដំណើរទៅ​មក ​ជាមួយអាហ្វ្រិកខាងត្បូង៕

ប្រជាជនតម្រង់ជួរនៅខាងក្រៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ -១៩
ប្រជាជនតម្រង់ជួរនៅខាងក្រៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ -១៩
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T