ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់អន្តរជាតិថ្មីៗចំនួន០២ ពីស្ថាប័នអន្តរជាតិ International Banker

//s9.kh1.co/ce/ce421d20499d9de5102d39322aa1a4637a269875.jpg
សង្គម

 ០២-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធនាគារ ព្រីនស៍ ថ្មីៗនេះ បានទទួលពានរង្វាន់ជា ធនាគារពាណិជ្ជឆ្នើមនៅកម្ពុជា ឆ្នាំ២០២១ និងជាធនាគារដែលមានភាពច្នៃប្រឌិតល្អបំផុតលើផ្នែកសេវាធនាគារបុគ្គលនៅកម្ពុជា ឆ្នាំ២០២១។ នេះគឺជាឆ្នាំទី២របស់ធនាគារ ព្រីនស៍ ហើយដែលទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើមនៅកម្ពុជា ជាបន្តបន្ទាប់។

ភ្នំពេញ៖ ធនាគារ ព្រីនស៍ ថ្មីៗនេះ បានទទួលពានរង្វាន់ ជាធនាគារពាណិជ្ជឆ្នើមនៅកម្ពុជា ឆ្នាំ២០២១ និងជាធនាគារដែលមានភាពច្នៃប្រឌិតល្អបំផុត លើផ្នែកសេវាធនាគារបុគ្គលនៅកម្ពុជា ឆ្នាំ២០២១។ នេះគឺជាឆ្នាំទី២របស់ ធនាគារ ព្រីនស៍ ហើយដែលទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើមនៅកម្ពុជា ជាបន្តបន្ទាប់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពានរង្វាន់ដែលទទួលបានពីស្ថាប័នអន្តរជាតិ International Banker នេះ គឺជាការទទួលស្គាល់ ក្នុងការកំណត់ស្តង់ដារថ្មីសម្រាប់ការអនុវត្ត និងការជម្រុញបន្ថែមនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។ ស្ថាប័នអន្តរជាតិ International Banker ផ្អែកទៅលើការតែងតាំងពីសំណាក់អ្នកអាន ក្នុងការស្វែងរកស្ថាប័នហិរញ្ញវត្ថុដែលមានសក្តានុពលល្អបំផុតនៅទូទាំងពិភពលោក។ ស្ថាប័នធនាគារទាំងនោះ មិនត្រឹមតែជាធនាគារដែលដំណើរការបានល្អប៉ុណ្ណោះទេ តែថែមទាំងជាស្ថាប័នដែលមានដំណើរប្រតិបត្តិការឈានមុខគេ ដែលអាចកំណត់នូវប្រសិទ្ធភាពថ្មី ហើយជាហេតុផលដែលធ្វើឱ្យស្ថាប័នដ៏ទៃមានការស្ញប់ស្ញែង។

  លោក ហ៊ន់ សុរចនា
  លោក ហ៊ន់ សុរចនា

យោងតាមប្រសាសន៍ របស់លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានលើកឡើងថា៖

« យើងពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែល ធនាគារ ព្រីនស៍ ទទួលបានការតែងតាំង និងឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួន០២នេះ ពីក្នុងវិស័យធនាគារនៅកម្ពុជា។ យើងពិតជាមានកិត្តិយសក្រៃលែង ដែលទទួលបានពានរង្វាន់ទាំងពីរនេះ ដែលវាជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ទៅកាន់អតិថិជនរបស់យើង។ ដូច្នេះពានរង្វាន់ទាំងពីរនេះ គឺជាគុណតម្លៃរបស់អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកនៅក្នុង ធនាគារ ព្រីនស៍ ទាំងអស់ ដែលជាផ្នែកមួយធ្វើឱ្យ ធនាគារ ព្រីនស៍ សម្រេចបាននូវគោលដៅដូចសព្វថ្ងៃ។ ខ្ញុំពិតជាអរគុណដល់អ្នកទាំងអស់ណាស់ អ្នកទាំងអស់គ្នាគឺជាកំលាំងជម្រុញ ដែលធ្វើឱ្យធនាគាររបស់យើងមានភាពកាន់តែប្រសើរជាងមុន។ » 

ប្រសាសន៍លោក លោក ហ៊ន់ សុរចនា
ធនាគារ ព្រីនស៍
ធនាគារ ព្រីនស៍

លោក​ ហ៊ន់ សុរចនា បានបន្ថែមទៀតថា៖

« ចាប់តាំងពីយើងបានក្លាយខ្លួនជាធនាគារពាណិជ្ជ កាលពីបីឆ្នាំមុន​រហូតមកដល់បច្ចុប្បន្ន  យើងតែងតែមានការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់អតិថិជនជានិច្ច។ ដោយទទួលបានការជម្រុញពីអតិថិជន​យើង ក្នុងន័យនេះធនាគារមិនមែនគ្រាន់តែជាកន្លែងដែលអតិថិជនមកធ្វើប្រតិបត្តិការមួយមុខនោះទេ តែវាគឺជាការធ្វើដំណើររួមគ្នាដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អតិថិជន ហើយយើងក៏បានបន្តប្រើប្រាស់យុទ្ធសាស្រ្តដែលផ្តោតសំខាន់លើអតិថិជន តាំងពីពេលនោះមកដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។  ឧទាហរណ៍៖ កាលពីពេលថ្មីៗនេះ យើងបានដាក់ចេញនូវកម្មវិធី PRINCE MobileBiz និងកម្មវិធី PRINCE Merchants ដែលត្រូវបានបង្កើត និងផ្តល់ជូនជាពិសេសដល់អតិថិជនអាជីវកម្មរបស់យើងបន្ថែមពីលើកម្មវិធី PRINCE Mobile -- កម្មវិធីធនាគារតាមទូរស័ព្ទដែលមានការរីកចម្រើនជារៀងរាល់ឆ្នាំ ហើយសមិទ្ធផលនេះបានមកពីការបម្រែបម្រួលនៃប្រព័ន្ធឌីជីថល  ដែលជាកត្តាអាចឱ្យយើងបញ្ចូលបច្ចេកវិទ្យាទាំងនោះ ទៅក្នុងជីវភាពរស់នៅអតិថិជនរបស់យើងបានប្រសើរជាងមុន។ ក្នុងនោះផងដែរ អតិថិជនរបស់យើងបានទទួលស្គាល់ថា វាពិតជាមានសារសំខាន់យ៉ាងខ្លាំងក្នុងការធ្វើឱ្យដំណើរការអាជីវកម្មរបស់ពួកគេ មានភាពប្រសើរឡើង ជាពិសេសក្នុងការធ្វើអាជីវកម្មប្រភេទឌីជីថល ដែលវាពិតជាមានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ19 នេះ។ កម្មវិធីនេះផងដែរ នឹងធ្វើឱ្យអាជីវករទាំងអស់អាចផ្តោតអារម្មណ៍លើបញ្ហាផ្សេងទៀតដើម្បីទ្រទ្រង់ ឬពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមទៀតផងដែរ។ »

ប្រសាសន៍លោក ហ៊ន់ សុរចនា

លោកបន្តថា៖ 

« យុទ្ធសាស្រ្តដែលផ្តោតសំខាន់លើអតិថិជន ដែល ធនាគារ ព្រីនស៍ បានអនុវត្តតាំងពីដំបូងមក បានធ្វើឱ្យយើងអាចបង្កើតទៅជាពាក្យស្លោកថ្មីមួយសម្រាប់ធនាគាររបស់យើង គឺ “យើងប្រឹងប្រែងដើម្បីអ្នក” ហើយពាក្យស្លោកថ្មីនេះ ត្រូវបានយកទៅអនុវត្តនៅគ្រប់ប្រតិបត្តិការរបស់ធនាគារទាំងអស់ដែលមានដូចជា ការអភិវឌ្ឍផលិតផល សេវាកម្មអតិថិជន ការទំនាក់ទំនង និងផ្សព្វផ្សាយ -ល- ។ បុគ្គលិកនៃ ធនាគារ ព្រីនស៍ គ្រប់គ្នាត្រូវធានាបានថា គ្រប់តម្រូវការរបស់អតិថិជនគឺត្រូវបានបំពេញយ៉ាងល្អឥតខ្ចោះ។ ​ហើយយើងជឿជាក់ថាតាមរយៈការអនុវត្តបែបនេះ គឺដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់បំពេញតម្រូវការជូនដល់អតិថិជន ក៏ដូចជាដើម្បីបំពេញតម្រូវការសម្រាប់ការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ច របស់ប្រទេសយើងផងដែរ។ »

  ប្រសាសន៍លោក ហ៊ន់ សុរចនា
ធនាគារ ព្រីនស៍
ធនាគារ ព្រីនស៍

ជាចុងបញ្ចប់ លោក ហ៊ន់ សុរចនា បានបន្ថែមថា៖

« ជាមួយការជម្រុញ និងការទទួលស្គាល់តាមរយៈពានរង្វាន់អន្តរជាតិទាំងពីរនេះ ធនាគារ ព្រីនស៍ នឹងបន្តខិតខំដើម្បីក្លាយជាធនាគារដ៏ល្អបំផុតមួយសម្រាប់អតិថិន ដែលផ្តល់ជូននូវសេវាកម្ម ក៏ដូចជាផលិតផលកាន់តែប្រសើរឡើង។ សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនដ៏មានតម្លៃ និងដៃគូសហការទាំងអស់ សម្រាប់ការផ្តល់ឱកាសដល់ ធនាគារ ព្រីនស៍ ក្នុងការបំពេញសេវាកម្ម និងជាធនាគារជម្រើសទី១របស់លោកអ្នក សូមអរគុណសម្រាប់ការគាំទ្ររបស់លោកអ្នក។ »

ប្រសាសន៍ លោក ហ៊ន់ សុរចនា 
ធនាគារ ព្រីនស៍
ធនាគារ ព្រីនស៍

អំពីធនាគារ​ ព្រីនស៍ ម.

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។​ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ មាន ៣២សាខា និង អេធីអឹមចំនួន៧១ ទីតាំងទូទាំងប្រទេស។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T